ប្រវត្តិក្រុមហ៊ុន
LinkedIn ត្រូវបានបង្កើតឡើងជាផ្លូវការដោយលោក Reid Hoffman កាលពីឆ្នាំ២០០២ ដោយបានចងក្រងជាក្រុមមួយដែលមានសមាជិកចូលរូមបង្កើតមកពី ក្រុមហ៊ុន Paypal និង Socialnet.com។ សហស្ថាបនិកទាំងនោះមានដូចជា Allen Blue, Eric Ly, Jean-Luc Vaillant, Lee Hower, Konstantin Guericke, Stephen Beitzel, David Eves, Ian McNish, Yan Pujante និងChris Saccheri។
រចនាសម្ព័ន្ធគ្រប់គ្រង
LinkedIn បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងដោយនាយកប្រតិបត្តិ Jeff Weiner អតីតជានាយកប្រតិបត្តិក្រុមហ៊ុន Yahoo! Inc។ ចំណែកស្ថាបនិកក្រុមហ៊ុនលោក Reid Hoffman ជាប្រធានក្រុមប្រឹក្សា និង Dipchand Nishar អនុប្រធានគ្រប់គ្រងផលិតផល។
បុគ្គលិកនិងប្រាក់ចំណូល
LinkedIn មានបុគ្គលិកសរុបចំនួន១០០០នាក់ ប្រាក់ចំណូលក្នុងឆ្នាំ២០១០មានចំនួន ១៦១.៤លានដុល្លារ និងចំណូលសុទ្ធប្រមាណ១.៨៥លានដុល្លារ។
ទីស្នាក់ការធំ
LinkedIn មានទីស្នាក់ការធំនៅ Mountain View រដ្ឋកាលីហ្វ័រញ៉ា និងមានការិយាល័យធំបីចំនួនបួនទៀតនៅអូម៉ាហា ស៊ីហ្គាហ្គោ ញូវយ៉ក និងឡុងដ៏។
ចាប់ពីឆ្នាំ២០១១មក ក្រុមហ៊ុននេះចាប់ផ្ដើមបោះភាគហ៊ុន (ទីផ្សារមូលបត្រ) ដែលបច្ចុប្បន្នមានក្រុមហ៊ុនធំៗចំនួនប្រាំកាន់កាប់ភាគហ៊ុន មួយភាគធំរបស់ LinkedIn គឺ Sequoia Capital, Greylock, Bain Capital Ventures, Bessemer Venture Partners និង European Founders Fund។
ចំណូលសុទ្ធ LinkedIn ទៅតាមប្រភេទផលិតផល (គិតត្រឹមឆ្នាំ២០១១)
កាលពីខែតុលា ឆ្នាំ២០១០ Silicon Valley Insider បានចាត់ថ្នាក់ក្រុមហ៊ុននេះថាជាក្រុមហ៊ុនដែលតម្លៃកើនឡើងរហ័ស បំផុត (តម្លៃភាគហ៊ុន) លំដាប់លេខ១០ក្នុងចំណោមក្រុមហ៊ុនចំនួន១០០។ ខែធ្នូឆ្នាំ២០១០ ក្រុមហ៊ុននេះកើនឡើងតម្លៃដល់១.៥៧៥ពាន់លានដុល្លារអាមេរិក។
គម្រោងការទៅអនាគត
នៅខែមិថុនា ឆ្នាំ២០១០ LinkedIn បានប្រកាសថា នឹងពង្រីកការិយាល័យរបស់ខ្លួនទៅអឺរ៉ុបមួយទៀតគឺនៅទីក្រុង Dublin ប្រទេសអៀរឡង់។ ក្នុងកាលបរិច្ឆេទនេះដែរ ក្រុមហ៊ុន Tiger Global Management LLC បានទិញភាគហ៊ុនគោលក្នុងចំណែក១%ទៀត (មានតម្លៃទឹកប្រាក់ស្មើនឹង២០លានដុល្លារ) ធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងដល់២ពាន់លានដុល្លារ។
លក្ខណៈពិសេសគេហទំព័រនេះ
គោលបំណងដ៏សំខាន់មួយរបស់គេហទំព័រនេះ គឺសម្រាប់អនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងឡាយរក្សាទុកព័ត៌មាន លម្អិតរបស់មិត្តភក្ដិ ឬអ្នកដែលស្គាល់ទៅតាមកម្រិតទំនាក់ទំនងដែលគេហៅថាConnections។
ការទំនាក់ទំនងមានច្រើនទម្រង់គឺ៖
- ប្រើសម្រាប់ទំនាក់ទំនងរវាងសមាជិកដែលបានបង្កើតគណនេយ្យ ហើយថែមទាំងបានបែងចែកកម្រិតទំនាក់ទំនងជាបីទម្រង់សំខាន់ៗគឺ Connection, Second-Degree Connections និង Third-Degree Connections។
- ប្រើសម្រាប់ស្វែងរកមុខរបរ
- ប្រើសម្រាប់ផ្សាយការងារ
- ផ្សាយរូបថត និងView រូបថតរបស់អ្នកដទៃ
- អ្នកស្វែងរកការងារអាច Save (តាមរយៈ Bookmark) ចំពោះការងារដែលចង់ដាក់ពាក្យ
- អ្នកស្វែងរកការងារអាចស្វែងយល់បន្ថែមពីប្រវត្តិរបស់ ក្រុមហ៊ុន (ប្រវត្តិ លេខសម្រាប់ទំនាក់ទំនង និងព័ត៌មានលម្អិតផ្សេងទៀត)។
កាលពីឆ្នាំ២០០៨ LinkedIn ក៏បានបង្កើត LinkedIn DirectAds សម្រាប់ផ្សាយពាណិជ្ជកម្មផ្សេងៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅខែកុម្ភៈ ឆ្នាំដដែល LinkedIn ទទួលបានជោគជ័យក្នុងការដាក់ឲ្យគេហទំព័ររបស់ខ្លួនឲ្យដំណើរការ បានជាផ្លូវការលើទូរស័ព្ទដៃ ដោយគាំទ្របានប្រាំមួយភាសាគឺ ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុននិងអេស្ប៉ាញ។
No comments:
Post a Comment