Friday, September 13, 2013

ប្រវតិ្តជីវិត​របស់​ASUS

ASUSTeK Computer Incorporated គឺ​ជា​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ពហុ​ជាតិសាសន៍​មួយ ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ តៃប៉ិ ​តៃវ៉ាន់។ ផលិតផល​របស់​ក្រុមហ៊ុន​នេះ​រួម​មាន Motherboards, Desktops, កុំព្យូទ័រ​យួរ​ដៃ Servers និង​ទូរស័ព្ទ​ដៃ។ ក្រុមហ៊ុន​នេះ​ក៏​មាន​ទទួល​ផលិត​ផ្នែក​ផ្សេង​ៗ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ ដូច​ជា Dell, Falcon Northwest, Hewlett-Packard និង Apple Inc។
គិត​ត្រឹម​ថ្ងៃ​ទី ២៦ ខែ​កញ្ញា​ឆ្នាំ ២០០៩ ក្នុង​ចំណោម​កុំព្យូទ័រ​ដែល​ចេញ​លក់​លើ​ទីផ្សារ​ទាំង​អស់ មាន​កុំព្យូទ័រ​ ២៩.២% ប្រើ Motherboard របស់ ASUS ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចំណូល​ក្រុមហ៊ុន​កើន​ដល់ ២១.២ ពាន់​លាន​ដុល្លារ​អាមេរិក។
ASUS ធ្លាប់​ជាប់​ឈ្មោះ​នៅ​ក្នុង​ទស្សនាវដ្ដី​ Business Week ជា​ InfoTech 100​ និង​ជា​ក្រុមហ៊ុន​កំពូល​ទាំង​ ១០ របស់​អាស៊ី។ រី​ឯ Wall Street Journal Asia បាន​ចាត់​ថ្នាក់​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ចំណាត់​ថ្នាក់​លេខ​ ១ ខាង​គុណភាព និង​សេវាកម្ម ហើយ​ ASUS ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​ខាង​ផ្នែក​រឹង​ទាំង​ ១០ នៅ​តៃវ៉ាន់​ក្នុង​ឆ្នាំ ២០០៨ ដោយ​មាន​តម្លៃ​ស្លាក​សញ្ញា​សរុប ១.៣២៤ ពាន់​លាន​ដុល្លារ។
ប្រវត្តិ
នៅ​ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ ១៩៩០ ASUS ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ TH Tung, Ted Hsu, Wayne Hsieh និង MT Liao នៅ​ក្រុង​តៃប៉ិ ប្រទេស​តៃវ៉ាន់ ហើយ​ស្ថាបនិក​ទាំង​បួន​នាក់​សុទ្ធ​តែ​ជា​វិស្វករ​កុំព្យូទ័រ​​បម្រើ​ការងារ​ ឲ្យ​ក្រុមហ៊ុន Acer​ទាំង​អស់។ ក្រុមហ៊ុន​នេះ​បាន​បក​ស្រាយ​ស្លាក​សញ្ញា​របស់​ខ្លួន​ថា​​ពាក្យ ASUS កើត​ចេញ​​មក​ពី​ពាក្យ Pegasus។ ក្រោយ​មក​ក្រុមហ៊ុន​ក៏​សម្រេច​ដាក់​ឈ្មោះ​ដោយ​ប្រើ​តែ​អក្សរ​បួន​តួ​ ប៉ុណ្ណោះ​ដើម្បី​ឲ្យ​វា​ស្ថិត​នៅ​លើ​គេ​តាម​អក្សរ​បាន។
នៅ​ឆ្នាំ ២០០៨ ចំនួន​កុំព្យូទ័រ​​ដែល​ចេញ​លក់​ដោយ​ ASUS, Elitegroup Computer System (ECS), Gigabyte Technology និង Micro-Star International (MSI) សរុប​មាន ១០៤.៨៦ លាន​គ្រឿង ដែល​ក្នុង​នោះ ASUS នាំ​មុខ​គេ​ក្នុង​ចំនួន ៥២ លាន​គ្រឿង តាម​ពី​ក្រោយ​ដោយ ECS មាន​ចំនួន ២០ លាន​គ្រឿង បន្ទាប់​មក MSI មាន​ចំនួន ១៨ លាន​គ្រឿង និង Gigabyte ១៦.៦ លាន​គ្រឿង។
ទំនាក់ទំនង​ជា​មួយ Intel
នៅ​ដើម​ឆ្នាំ ២០០០ ក្រុម​ហ៊ុន​ផលិត​ Motherboard ដែល​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់​មិន​ទាន់​មាន​តួនាទី​​ធំ​នៅ​ក្នុង​ពាណិជ្ជកម្ម Hardware កុំព្យូទ័រ​នៅ​ឡើយ​ទេ។ ក្រុមហ៊ុន Intel បាន​បោះ​ជំហាន​មុន និង​បាន​ផ្គត់ផ្គង់​ Processor ថ្មី​ៗ​ទៅ​កុំព្យូទ័រ​ជា​ច្រើន​ដូចជា IBM ជា​ដើម ប៉ុន្តែ ASUS ត្រូវ​រង់ចាំ​រយៈ​ពេល​ប្រមាណ ៦ ខែ​បន្ទាប់​ពី​ IBM ទទួល​គំរូ​ដើម​របស់​គេ។ នៅ​ឆ្នាំ ២០០៩ ASUS បាន​ទទួល​គំរូ​វិស្វកម្ម​ពី​ក្រុមហ៊ុន Intel។ នេះ​ដែល​ធ្វើ​ឲ្យ ASUS បាន​ក្លាយ​ជា​អ្នក​គាំទ្រ​សំខាន់​លើ​គំនិត​ច្នៃប្រឌិត​របស់ Intel។
កំណែទម្រង់​រចនា​សម្ព័ន្ធ
នៅ​ខែ​មករា ឆ្នាំ ២០០៧ ASUS ចាប់​ផ្ដើម​កែ​ទម្រង់​ប្រតិបត្តិការ​របស់​ខ្លួន។ ក្រុមហ៊ុន​នេះ​បាន​បំបែក​ទៅ​ជា​បី​ផ្នែក​សំខាន់​ៗ​ដូចជា ASUS, Pegatron, និង Unihan Corporation។ ASUS ជា​ស្លាក​សញ្ញា​សម្រាប់​កុំព្យូទ័រ។ Pegatron ជា​អ្នក​ផលិត Motherboards និង​ផ្នែក​ផ្សេង​ៗ ហើយ Unihan Corporation ជា​អ្នក​ផលិត​ផលិតផល​មិន​មែន​សម្រាប់​កុំព្យូទ័រ។ នៅ​ខែ​មករា ឆ្នាំ ២០០៨ Pegatron បាន​ទិញ​យក​ Unihan Corporation ពី​​​ ASUS។ នៅ​ក្នុង​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​ច្រើន​ព្រោះ​ក្រុមហ៊ុន​ត្រូវ​ចំណាយ​រាល់​ វិភាគទាន​ដែល​បុគ្គលិក​ចូលរួម​ទាំង​អស់។
Open Handset Alliance
នៅ​ថ្ងៃ​ទី ៩ ខែ​ធ្នូ​ឆ្នាំ ២០០៨ Open Handset Alliance បាន​ប្រកាស​ថា​ក្រុមហ៊ុន ASUSTek Computer Inc. បាន​ក្លាយ​ជា​សមាជិក​ថ្មី​មួយ​ក្នុង​ចំណោម​សមាជិក​ថ្មី​ទាំង​ ១៤។ សមាជិក​ថ្មី​ទាំង​នេះ​នឹង​ត្រូវ​​ត្រូវ​ផលិត​ Device សម្រាប់ Android ចូលរួម​ផ្ញើ​កូដ​ទៅ​ឲ្យ​គម្រោង Android Open Source ឬ​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​នេះ​សម្រាប់​ផលិតផល​និង​សេវាកម្ម​ ផ្សេង​ៗ ដែល​​អាច​ជួយ​ឲ្យ​ Device ប្រើ Android មាន​ការ​កើន​ឡើង។
សកម្មភាព​សំខាន់ៗ
-ខែ​កញ្ញា​ឆ្នាំ ២០០៥ បាន​បញ្ចេញ​ PhysX accelerator card លើក​ដំបូង
-ខែ​ធ្នូ​ឆ្នាំ ២០០៥ ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ទូរទស្សន៍ LCD ជាមួយ​សេរី TLW32001 ដែល​ដំបូង​មាន​នៅ​នៅ​ទីផ្សារ​តៃវ៉ាន់​ប៉ុណ្ណោះ
-ខែ​មករា ឆ្នាំ ២០០៦ ASUS ប្រកាស​សហការ​ជា​មួយ Lamborghini ផលិត​សេរី VX
-ថ្ងៃ​ទី ៩ ខែ​មិនា​ឆ្នាំ ២០០៦ ASUS ត្រូវ​បាន​ប្រកាស​ជា​ក្រុមហ៊ុន​ផលិត Microsoft Origami ដំបូង​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សេង​ទៀត​ដូច​ជា Samsung និង Founder Technology
-ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០០៦ ASUS ប្រកាស​ការ​សហការ​ជាមួយ Gigabyte Technology
-ថ្ងៃ​ទី ៥ ខែ​មិថុនា ឆ្នាំ ២០០៧ ASUS ប្រកាស​ Eee PC នៅ​ COMPUTEX Taipei 2007
-ថ្ងៃ​ទី ៩ ខែ​កញ្ញា ឆ្នាំ ២០០៧ ASUS គាំ​ទ្រ Blu-ray ដោយ​បាន​ប្រកាស​ចេញ​ BD-ROM/DVD writer PC drive, BC-1205PT។ ការ​បញ្ចេញ​កុំព្យូទ័រ​យួរ​ដៃ​ដែល​អាច​បើក Blu-ray ក៏​មាន​ជា​បន្ត​បន្ទាប់
-ថ្ងៃ​ទី ៣១ ខែ​តុលា​ឆ្នាំ ២០០៧ ASUS សម្ពោធ​ទូរស័ព្ទ PDA/SmartPhone នៅ​ទីផ្សារ​ចក្រភព​អង់គ្លេស
-ថ្ងៃ​ទី ៣ ខែ​ មករា ឆ្នាំ ២០០៨ ASUS បំបែក​ខ្លួន​ជា​ផ្លូវ​ការ​ទៅ​ជា ASUSTek, Pegatron និង Unihan
-ខែ​ឧសភា ឆ្នាំ ២០០៨ រក​ឃើញ​ថា​ ASUS A8N32-SLI Deluxe មាន​អាច​ប្រើ Windows XP SP3
-ថ្ងៃ​ទី ២២ ខែ​សីហា​ ឆ្នាំ ២០០៨ ធ្លាយ​ពណ៌​មាន​លម្អិត​របស់ N10 តាម​អ៊ីនធឺណិត
-ខែ​ធ្នូ ឆ្នាំ ២០០៨ ASUS បញ្ចេញ​ beta BIOS update ដែល​ដោះស្រាយ​លើ​បញ្ហា​របស់ ASUS A8N32-SL Deluxe
-ថ្ងៃ​ទី​១ ខែ​មិថុនា​ ឆ្នាំ ២០១០ ASUS ផ្ដាច់​ Pegatron Corp ចេញ
-ខែ​ធ្នូ ឆ្នាំ​២០១០ ASUS មាន​កុំព្យូទ័រ​យួរ​ដៃ​ស្ដើង​បំផុត​លើ​លោក​ ASUS U36 ដែល​ប្រើ​ Processor របស់ Intel Core i3 ឬ Core i5 ហើយ​កម្រាស់​របស់​វា​ត្រឹម​តែ ១៩ ម.ម។
ផលិតផល
ផលិតផល​របស់​ក្រុមហ៊ុន ASUS មាន​ដូចជា motherboards, graphics cards, sound cards, optical disc drives, PDAs, monitor កុំព្យូទ័រ, កុំព្យូទ័រ​យួរ​ដៃ, Servers, computer networking devices, ទូរស័ព្ទ​ដៃ, កេស​កុំព្យូទ័រ, ផ្នែក​កុំព្យូទ័រ និង ប្រព័ន្ធ​រក្សា​កម្ដៅ​​កុំព្យូទ័រ។ ក្រុមហ៊ុន​នេះ​ក៏​មាន​បច្ចេកវិទ្យា motion sensing technology នៅ​ក្នុង ASUS Wavi ដែល​ធ្វើ​កុំព្យូទ័រ​មាន PC។

No comments:

Post a Comment