ទីស្នាក់ការធំនៅ San Francisco
ប្រវត្តិមុននឹងឈានដល់ការបង្កើតក្រុមហ៊ុននេះជាផ្លូវការ គឺមានអ្នកជំនាញបច្ចេកវិទ្យា និងបុគ្គលិកក្រុមហ៊ុនជាច្រើននាក់បានជួបប្រជុំ ជជែកនិងពិភាក្សាគ្នាដើម្បីបង្កើតសេវាកម្មមួយនៅលើអ៊ីនធឺណិតមាន លក្ខណៈខុសពីគេ។ ក្នុងក្រុមពិភាក្សានេះ ក៏មានលោក Jack Dorsey ម្នាក់ផងដែរ ជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតសេវាកម្មមួយដោយប្រើ SMS សម្រាប់ទំនាក់ទំនងគ្នានៅក្នុងក្រុមប្លុកតូចៗ។
ឈ្មោះកូដដំបូងដែលក្រុមរបស់គាត់ជ្រើសរើសយកមកប្រើប្រាស់គឺ twttr។ ឈ្មោះកូដនេះគឺតម្រូវឲ្យសមាជិក ឬអ្នកប្រើប្រាស់សេវាកម្មនោះ ផ្ញើសារជាអក្សរទៅកាន់លេខកូដ TWTTR។ អ្នកប្រើប្រាស់អាចសរសេរព័ត៌មាន ការបញ្ចេញយោបល់ ការសំដែងអារម្មណ៍ និងមតិផ្សេងៗផ្ញើទៅកាន់ twttr ដើម្បីចែករំលែកជាមួយអ្នកផ្សេងទៀតដែលស្ថិតក្នុងប្លុកជាមួយ គ្នា។
គម្រោងនេះ សម្រេចជោគជ័យជាផ្លូវការនៅថ្ងៃទី២១ មីនា ឆ្នាំ២០០៦។ ស្ថាបនិកគេហទំព័រសង្គមមួយនេះគឺលោក Dorsey បានផ្សាយចេញជាលើកដំបូងនៅវេលាម៉ោង៩:៥០ល្ងាច (ល្វែងម៉ោងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក) នៅក្នុងសារមួយមានអត្ថន័យបែបនេះ “twttr របស់ខ្ញុំទើបតែតម្លើងរួចមុននេះ” ដែលអត្ថន័យសារដើមសរសេរថា “just setting up my twttr”។
គេហទំព័រនេះ ដំបូងឡើយត្រូវបានគេដាក់ឲ្យប្រើប្រាស់តែសម្រាប់ឲ្យបុគ្គលិក ក្រុមហ៊ុន Odeo ប៉ុណ្ណោះ។ ប៉ុន្តែរយៈពេលក្រោយមក កំណែពេញលេញត្រូវបានគេប្រកាសដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៦។ នៅខែតុលា ឆ្នាំ២០០៦ លោក Biz Stone, Evan Williams, Dorsey និងបុគ្គលិករបស់ក្រុមហ៊ុន Odeo ផ្សេងទៀតបានសម្រេចប្រែក្លាយក្រុមហ៊ុននេះជាក្រុមហ៊ុនសាជីវកម្ម ពេញសិទ្ធិ ហើយថែមទាំងទិញយកភាគហ៊ុន និងទ្រព្យសកម្មទាំងអស់របស់ក្រុមហ៊ុន Odeo ពីវិនិយោគិន និងម្ចាស់ភាគហ៊ុនផ្សេងទៀត។
ដំណាក់កាលរីកចម្រើន
គេហទំព័រសង្គមមួយនេះ ចាប់ផ្ដើមបោះសំឡេង និងល្បីរន្ទឺចាប់ពីឆ្នាំ២០០៧ ហើយកំណត់ត្រាដែលក្រុមហ៊ុននេះចាប់ផ្ដើមទទួលបានជោគជ័យបំផុត នោះគឺនៅក្នុងកម្មវិធីបុណ្យ Festival។ នៅក្នុងព្រឹត្តិការណ៍នោះ Twitter មានអ្នកប្រើប្រាស់ផ្ញើសារឲ្យគ្នាកើនឡើងពី២ម៉ឺនសារក្នុង មួយថ្ងៃដល់៦ម៉ឺនសារក្នុងមួយថ្ងៃ។
នៅក្នុងឆ្នាំ២០០៧ បើគិតជាមធ្យមក្នុងមួយត្រីមាស Twittter មានអ្នកប្រើប្រាស់ផ្ញើសារប្រមាណ៤សែនសារ ក៏ប៉ុន្តែមកដល់ឆ្នាំ២០០៨ គេហទំព័រនេះមានអ្នកផ្ញើសារកើនឡើងដល់ ១០០លានសារ ក្នុង មួយត្រីមាស។ មកដល់ដើមឆ្នាំ២០១០ (គិតត្រឹមខែកុម្ភៈ) គិតជាមធ្យមក្នុងមួយថ្ងៃ គេហទំព័រនេះមានអ្នកផ្ញើសារប្រមាណ៥០លានសារ តែមកដល់ខែមិថុនា ចំនួនសារបានកើនឡើងដល់៦៥លាន សារក្នុងមួយថ្ងៃ ហើយបើគិតជាវិនាទីមានប្រមាណ ៧៥០សារ ក្នុងមួយវិនាទី។
ភាគជោគជ័យចាប់ឆ្នាំពីឆ្នាំ២០០៧នេះ បានបង្កើនចំណាត់ថ្នាក់គេហទំព័រសង្គមមួយនេះ ក្លាយជាគេហទំព័រសង្គមធំលំដាប់លេខបី ក្នុងពិភពលោក ដែលកាលពីដំបូងឡើយ ចំណាត់ថ្នាក់ទី២២ ឯណោះ។
កាន់តែជោគជ័យមួយកម្រិតទៀត គឺគេហទំព័រនេះបានទិញអ្នកជំនាញខាងសរសេរកម្មវិធី Atebits នៅថ្ងៃទី១១ មេសា ឆ្នាំ២០១០។ Atebits បានរៀបចំកម្មវិធី Twitter ដែលមានឈ្មោះថា Tweetie ដាក់ឲ្យដំណើរការដំបូងជាមួយ Mac និង iPhone។ កម្មវិធីនោះ ត្រូវបានគេប្ដូរឈ្មោះថា Twitter វិញ ដែលអាចប្រើប្រាស់បានដោយឥតគិតថ្លៃសម្រាប់ iPhone, iPad និង Mac។
ទីផ្សារធំៗទាំងប្រាំរបស់ Twitter (គិតជាភាគរយ)
1. ឥណ្ឌូណេស៊ី ថយចុះពី២០.៨% ក្នុងខែមិថុនា ២០១០ មកត្រឹម១៩.០% ក្នុងខែធ្នូ ២០១០
2. ប្រេស៊ីល កើនឡើងពី២០.៥% ក្នុងខែមិថុនា ២០១០ ដល់២១.៨% ក្នុងខែ ធ្នូ ២០១០
3. វេណេហ្ស៊ុយអេឡា កើនឡើងពី១៩.០% ក្នុងខែមិថុនា ២០១០ ដល់២១.១% ក្នុងខែធ្នូ ២០១០
4. ហុឡង់ដ៍ កើនឡើងពី១៧.៧% ក្នុងខែមិថុនា ២០១០ ដល់២២.៣% ក្នុងខែធ្នូ ២០១០
5. ជប៉ុន កើនឡើងពី១៦.៨% ក្នុងខែមិថុនា ២០១០ ដល់២០.០% ក្នុងខែធ្នូ ២០១០
ចំនួនអ្នកប្រើប្រាស់ និងចំណូល1. ឥណ្ឌូណេស៊ី ថយចុះពី២០.៨% ក្នុងខែមិថុនា ២០១០ មកត្រឹម១៩.០% ក្នុងខែធ្នូ ២០១០
2. ប្រេស៊ីល កើនឡើងពី២០.៥% ក្នុងខែមិថុនា ២០១០ ដល់២១.៨% ក្នុងខែ ធ្នូ ២០១០
3. វេណេហ្ស៊ុយអេឡា កើនឡើងពី១៩.០% ក្នុងខែមិថុនា ២០១០ ដល់២១.១% ក្នុងខែធ្នូ ២០១០
4. ហុឡង់ដ៍ កើនឡើងពី១៧.៧% ក្នុងខែមិថុនា ២០១០ ដល់២២.៣% ក្នុងខែធ្នូ ២០១០
5. ជប៉ុន កើនឡើងពី១៦.៨% ក្នុងខែមិថុនា ២០១០ ដល់២០.០% ក្នុងខែធ្នូ ២០១០
គិតត្រឹមខែឧសភា ឆ្នាំ២០១១នេះ Twitter មានអ្នកប្រើប្រាស់សរុបប្រមាណ ២០០លាននាក់នៅជុំវិញពិភពលោក ដែលអាចប្រើបាន៩ភាសា មានដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ រុស្សី អេស្ប៉ាញ និងទួរគី។ Twitter មានបុគ្គលិកប្រមាណ៤៥០នាក់ និងមានប្រាក់ចំណូលសរុបប្រមាណ១៤០លានដុល្លារ នៅឆ្នាំ២០១០។
Twitter ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Jack Dorsey ប្រធានក្រុមប្រឹក្សា និងជាប្រធានផ្នែកខាងអភិវឌ្ឍផលិតផល, លោក Dick Costolo នាយកប្រតិបត្តិ, Evan Williams នាយកគ្រប់គ្រងទូទៅ និងលោក Biz Stone ជានាយកផ្នែកស្រាវជ្រាវផលិតផល៕
No comments:
Post a Comment