ក្រុមហ៊ុន Intel ក៏ជាអ្នកផលិត motherboard chipsets, network interface controllers, integrated circuits, flash memory, graphic chips, embedded processors និងឧបករណ៍ផ្សេងៗទៀតដែលទាក់ទងនឹងការទំនាក់ទំនង និងកុំព្យូទ័រ។ ដោយបានបង្កើតឡើងដោយ Rober Nyce និង Gordon Moore និងក្រោមការសហការគ្នាជាមួយ Andrew Grove ក្រុមហ៊ុន Intel បានរួមបញ្ចូលការរចនា Chip ស៊ីជម្រៅ ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ។ ទោះបីកាលពីដើមឡើយ Intel មានតែវិស្វករ និងអ្នកបច្ចេកវិទ្យាស្គាល់ក៏ដោយ ពេលមកដល់យុទ្ធនាការផ្សព្វផ្សាយឈ្មោះ Intel Inside ទសវត្សរ៍ឆ្នាំ ១៩៩០ បានធ្វើឲ្យ Pentium Processor បានការទទួលស្គាល់ពីបណ្ដាមនុស្សភាគច្រើន។
Intel គឺជាអ្នកផលិត SRAM និង DRAM memory ដំបូងមួយ ហើយនេះគឺជាមុខជំនួញសំខាន់រហូតដល់ឆ្នាំ ១៩៨១។ ទោះបី Intel ជាក្រុមហ៊ុនផលិត Microprocessors មុនគេសម្រាប់កុំព្យូទ័រនៅឆ្នាំ ១៩៧១ ក៏ដោយ មុខជំនួញមិនសូវបានជោគជ័យ លុះដល់ពេលកុំព្យូទ័រផ្ទាល់ខ្លួនរីកសុះសាយខ្លាំងទើបវាទទួលបាន ជោគជ័យទៅតាមនោះដែរ។ នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ Intel បានធ្វើការវិនិយោគយ៉ាងខ្លាំងលើការផលិត Microprocessors chip ដោយបានធ្វើឲ្យមុខជំនួញនៅក្នុងឧស្សាហកម្មកុំព្យូទ័ររបស់ខ្លួនមាន ការរីកចម្រើនយ៉ាងឆាប់រហ័ស។
ក្នុង ពេលជាមួយគ្នានេះ Intel បានក្លាយជាអ្នកផ្គត់ផ្គង់ Microprocessors សម្រាប់កុំព្យូទ័រផ្ទាល់ខ្លួនលើសលប់លើទីផ្សារ និងត្រូវបានគេដឹងថាបានប្រើប្រាស់យុទ្ធសាស្ត្រខុសច្បាប់នៅក្នុង ការរក្សាតំណែងរបស់ខ្លួននៅលើទីផ្សារ ជាពិសេសការប្រឆាំងAdvanced Micro Devices (AMD) និងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Microsoft ពីការគ្រប់គ្រងលើទិសដៅរបស់ឧស្សាហកម្មកុំព្យូទ័រ។នៅក្នុងការចាត់ ថ្នាក់ស្លាកសញ្ញាដែលមានតម្លៃបំផុតទាំង ១០០ លើពិភពលោកសម្រាប់ឆ្នាំ ២០១០ ដែលចេញផ្សាយដោយ Millward Brown Optimor បានបង្ហាញថា Intel ជាប់លំដាប់ថ្នាក់លេខ ៤។
ដើមកំណើត
Intel ត្រូវបានបង្កើតឡើងនៅ Montain View រដ្ឋ California នៅឆ្នាំ ១៩៦៨ ដោយ Gordon E. Moore (ជាគីមីវិទូ រូបវិទូ), Rober Noye (រូបវិទូ និងអ្នករួមផលិត integrated circuit) និង Arthur Rock (វិនិយោគិន និងម្ចាស់មូលធន)។ Moore និង Noyce ដែលមកពី Fairchild Semiconductor គឺជានិយោជិកពីររូបដំបូង រីឯ Arthur គ្រាន់តែជាវិនិយោគិនប៉ុណ្ណោះ (មិនមែនបុគ្គលិកទេ) ប៉ុន្តែលោកជាប្រធានក្រុមប្រឹក្សាភិបាល។ បុគ្គលិកទីបីរបស់ Intel គឺ Andy Grove វិស្វករគីមីវិទ្យា។
ខណៈដែល Intel ផលិត microprocessors សម្រាប់លក់ចេញដំបូង (Intel 4004) នៅឆ្នាំ ១៩៧១ និង microcomputers ដំបូងនៅឆ្នាំ ១៩៧២ ពាណិជ្ជកម្មរបស់ក្រុមហ៊ុនក៏ត្រូវបានគ្របដណ្ដប់ខ្លាំងដោយ dynamic random access memory chip។ ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ នៅឆ្នាំ ១៩៨៣ ក៏មានការប្រកួតប្រជែងយ៉ាងខ្លាំងពីក្រុមហ៊ុនរបស់ជប៉ុន ដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូលអស់មួយចំនួន ហើយ IBM ក៏ទទួលបានជោគជ័យទៀត ក៏ធ្វើឲ្យលោក Andrew Grove នាយកប្រតិបត្តិ Intel សម្រេចចិត្តងាកការផ្ដោតអារម្មណ៍ទៅលើតែ microprocessorsមួយមុខ និងបានផ្លាស់ប្ដូរមូលដ្ឋានក្រុមហ៊ុនដោយយកវាជាសំខាន់តែម្តង។
នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ក៏សម្រេចចិត្តបានក្លាយជាផ្លូវការមានការឯកភាពគ្រប់គ្រាន់ និងបានធ្វើយុទ្ធនាការទីផ្សារយ៉ាងខ្លាំង ដែលចុងក្រោយបានធ្វើឲ្យ Pentium ក្លាយជាស្លាកសញ្ញាផ្លូវការប្រើប្រាស់តាមផ្ទះមួយ។
តម្រូវការថយចុះ និងបញ្ហាប្រឈម
បន្ទាប់ពីឆ្នាំ ២០០០ ការកើនឡើងនៃតម្រូវការបានថយចុះ។ គូប្រជែង AMD បានជ្រៀតចូលក្នុងចំណែកទីផ្សារគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យតំណែង របស់ Intel ធ្លាក់ចុះយ៉ាងខ្លាំង។ នៅដើមទសវត្សរ៍ឆ្នាំ ២០០០ នាយកប្រតិបត្តិ Craig Barrett បានចាប់ផ្ដើមពង្រីកមុខជំនួញរបស់ខ្លួន ឲ្យលើសពី Semiconductor ប៉ុន្តែមានតែពីរ បីមុខប៉ុណ្ណោះដែលបានជោគជ័យ។
Intel ធ្លាប់មានសំណើសុំយកកម្មសិទ្ធិបញ្ញាអស់ជាច្រើនឆ្នាំ។ ច្បាប់របស់សហរដ្ឋអាមេរិកមិនបានទទួលស្គាល់លើកម្មសិទ្ធិបញ្ញារបស់ ក្រុមហ៊ុននេះទេពីដំបូងទេ លុះដល់ពេលមាន Semiconductor Chip Protection Act នៅឆ្នាំ ១៩៨៤ (ច្បាប់ដែលបង្កើតឡើងដោយ Intel និងសមាគមក្រុមហ៊ុនផលិត Semiconductor (SIA))។ នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័ត Intel បានប្តឹងគូប្រជែងដែលផលិត chip។
នៅឆ្នាំ ២០០៥ នាយកប្រតិបត្តិ Paul Otellini បានកែទម្រង់ក្រុមហ៊ុនដោយធ្វើការផ្តោតសំខាន់ឡើងវិញលើ core processors និង chipset សម្រាប់ សហគ្រាស គេហដ្ឋាន មន្ទីពេទ្យ និងទូរស័ព្ទ ដែលនាំទៅដល់ការជួលបុគ្គលិកថ្មីប្រមាណ ២ ម៉ឺននាក់។ នៅខែកញ្ញា ឆ្នាំ ២០០៦ ដោយសារតែមានការធ្លាក់ចុះចំណូល ក្រុមហ៊ុននេះបានប្រកាសកែទម្រង់សារជាថ្មីដែលនាំទៅដល់ការបញ្ឈប់ បុគ្គលិកប្រមាណ ១០,៥០០ នាក់ គឺប្រហែល ១០ ភាគរយនៃកម្លាំងពលកម្មសរុប។
ខាងក្រោមនេះគឺជាការវិវត្តន៍ស្លាកសញ្ញារបស់ Intel:
ស្លាកសញ្ញា | ឆ្នាំ | ស្លាកសញ្ញា | ឆ្នាំ |
|
១៩៦៨-២០០៥ |
១៩៩១-២០០៣
|
|
២០០៣-២០០៥
|
|||
២០០៦-២០០៩ |
២០០៦-២០០៩
|
||
២០០៩-២០១១
|
|||
២០១១-បច្ចុប្បន្ន | |||
No comments:
Post a Comment