ការវិវត្តនៃវិស័យធនាគារនៅប្រទេសមួយចំនួនដូចជាប្រទេស ជប៉ុន ស៊ុយអែត សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសគឺមានកម្រិតខ្លាំងក្លាមែនទែន។ នៅអាមេរិកលោក Luther George Simjian បានបង្កើតម៉ាស៊ីនទុកប្រាក់ដំបូង (Cash Dispenser Machine) ក្រោយមកលោកបានរៀបចំម៉ាស៊ីនថ្មីមួយទៀតគឺ Bankograph ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ 1961 នៅទីក្រុងញូវយ៉ក តែអតិថិជនមិនពេញចិត្តលើមុខងាររបស់វាទាល់តែសោះ។
នៅឆ្នាំ 1961 ជប៉ុនក៏បានបង្កើតម៉ាស៊ីនផ្ទុកប្រាក់នេះដែរ តែមិនទាន់ទំនើបនៅឡើយ។ ចំណែកនៅអឺរ៉ុបវិញ ប្រទេសស៊ុយអែត និងចក្រភពអង់គ្លេសក៏បានបង្កើតម៉ាស៊ីនផ្ទុកសាច់ប្រាក់មួយប្រភេទ ដែរក្នុងកំឡុងទសវត្សរ៍ 60។ ម៉ាស៊ីននៅអឺរ៉ុបគេហៅថាម៉ាស៊ីនបើកប្រាក់ (Cash Machine) ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅអង់គ្លេស។
ក្រោយមកទៀត នៅប្រទេសស៊ុយអែត គេបានបង្កើតម៉ាស៊ីនមួយទៀតគឺ Barclays-De La Rue ឬគេហៅ ថា De La Ru Automatic Cash Machine (DACS) ដែលគេប្រើប្រាស់លើមុខងារគណនេយ្យសន្សំតែមួយគត់។ នាពេលនោះ អង់គ្លេសបានបង្កើតម៉ាស៊ីនមួយទៀតឈ្មោះថា Westminster Bank’s-Smith Industries-Chubb (Chubb MD2)។ ម៉ាស៊ីនទាំងពីរនេះអាចប្រើកាតម៉ាញេទិច (Magnetic or Chip Card) បាន តែមិនអាចប្រើលេខសំគាល់ PIN បានទេ ដូច្នេះម៉ាស៊ីនទាំងពីរនេះមិនទទួលបានការទុកចិត្តពីអតិថិជន ឡើយ។ បន្ទាប់មក James Goodfellow បានរៀបចំប្រព័ន្ធថ្មីមួយទៀតដែលអាចបង្កើតលេខ PIN បាននៅលើ MD2 ក្នុងឆ្នាំ 1965។
ដោយមើលពីចំណុចខ្វះខាតមួយចំនួនរបស់ MD2 ឃើញហើយ វិស្វករជនជាតិអាមេរិកលោក Donald C. Wetzelo ដែលធ្វើការឲ្យក្រុមហ៊ុន Docutel បានសុំអាជ្ញាប័ណ្ណពីរដ្ឋាភិបាលអាមេរិកផលិតម៉ាស៊ីន ATM មានន័យថាគាត់ជាជនទីមួយដែលបានផលិតម៉ាស៊ីនមួយនេះ។ នៅថ្ងៃទី 2 កញ្ញា ឆ្នាំ 1969 ធនាគារ Chemical Bank របស់អាមេរិកបានដំឡើងម៉ាស៊ីន ATM ដំបូងបំផុត។ ក្នុងឆ្នាំ 1972 នៅអង់គ្លេសក៏បានដាក់ម៉ាស៊ីននេះឲ្យប្រើប្រាស់ដែរ តែបានកែច្នៃម៉ាស៊ីននេះលើមុខងារមួយចំនួនបន្ថែមទៀត រហូតដល់ម៉ាស៊ីននេះទំនើបដូចសព្វថ្ងៃ។
គ្រឿងរឹងសំខាន់ដែលប្រើនៅក្នុងម៉ាស៊ីន ATM
- CPU: ជាខួរក្បាលរបស់ម៉ាស៊ីនដែលគេប្រើសម្រាប់គ្រប់គ្រងលើ Interface និងបញ្ជាលើប្រតិបត្តិការទាំងមូលនៅក្នុងម៉ាស៊ីន
- ឧបករណ៍ Read ម៉ាញេទិច ឬ Chip កាត (សម្រាប់កំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ម៉ាស៊ីន)
- Pin Pad: បន្ទះផ្ទុកលេខសំងាត់ក្នុងម៉ាស៊ីន
- Secure cryptoprocessor: ប្រព័ន្ធការពារសុវត្ថិភាពខាងក្នុង
- កញ្ចក់ Display ជាប្រភេទTouchscreen
- ប៊ូតុងបញ្ជាមុខងារ
- Record Printer: ប្រើសម្រាប់កត់ត្រារាល់ប្រតិបត្តិការរបស់អតិថិជនពេលប្រើវា
ប្រព័ន្ធប្រតិបត្តិការថ្មីៗដែលគេពេញនិយមប្រើប្រាស់ : Microsoft OS, Windows XP Professional និង Windows XP Embedded, Linux (ប្រើ MS-DOS)។ ក្រៅពីនេះមានកម្មវិធីជាច្រើនទៀតដូចជា Real Tme Operating System (RTOSs), transaction protocol (Diebold 91x និង NCR NDC ឬ NDC+) និងWOSA/XFS ជាដើម ។
ឥលូវចោរអាចលួចប្រាក់តាម ATM បាន!
នេះ ជាយុទ្ធសាស្ត្រថ្មីពីក្រុមមនុស្សដែលសម្បូរទៅដោយគំនិតច្នៃប្រឌិត ខាងបង្កការលំបាកដល់សង្គម។ ពួកគេចូលចិត្តធ្វើអ្វីដែលទាញយកប្រយោជន៍ពីអ្នកដទៃ ដោយមិនគិតថាធ្វើយ៉ាងណាមិនចាំបាច់ចំណាយដើមទុនក្នុងការរកស៊ី ប៉ុន្តែបែរជាងាកមកប្រកបរបរលួច ឆក់ប្លន់ទៅវិញ។ ដូចនេះ Sabay សូមអោយអ្នកដែលមាន Automaic Teller Machine (ATM) មានការប្រុងប្រយ័ត្នអោយបានខ្ពស់។វិធីលួច
រឿងដែលបុរសម្នាក់នេះកំពុងធ្វើគឺគាត់ដាក់អន្ទាក់ក្នុងម៉ាស៊ីនATM ដើម្បីចាប់យកកាតរបស់អ្នកប្រើប្រាស់បន្ទាប់។
កែប្រែម៉ាស៊ីនATM គឺ ជាអំពើដ៏ប្រថុយប្រថានមួយហើយអ្នកដែលចង់ប្រព្រឹត្តត្រូវធ្វើជា ក្រុម។ អ្នកឈរយាមនៅខាងក្រៅចាំជួយផ្ដល់ដំណឹងប្រសិនបើមាននរណាម្នាក់ ឃើញឬមានជនរងគ្រោះ។
ត្រង់នេះ យើងឃើញអតិថិជនបន្ទាប់ប្រើម៉ាស៊ីនATM បន្ទាប់ពីអន្ទាក់បានដាក់រួច។ អតិថិជនម្នាក់នេះស៊កកាតរបស់គាត់ចូលដើម្បីចាប់ផ្ដើមប្រតិបត្តិការ។
កាតATM របស់អតិថិជនត្រូវបានទាញយកដោយម៉ាស៊ីន ហើយគាត់សួរខ្លួនឯងថាហេតុអ្វីបានជាកាតរបស់គាត់ត្រូវម៉ាស៊ីនទាញយក?
បន្ទាប់មកចោរដែលបានដាក់អន្ទាក់ក្នុងម៉ាស៊ីនក៏ធ្វើពុតមកជួយ។ ចោរនោះព្យាយាមធ្វើយ៉ាងណាអោយអតិថិជនអោយលេខPIN។
ចោរដែលបន្លំធ្វើអ្នកជួយនោះប្រាប់អតិថិជនថាគាត់អាចទាញយកកាតមកវិញបានប្រសិនបើលោកចុចលេខPIN ស្របពេលដែលគាត់(ចោរ) ចុចប៊ូតុង “Cancel” និង “Enter”។
បន្ទាប់ ពីការប៉ុនប៉ងជាច្រើនលើក អតិថិជនរូបនោះត្រូវបានគេបញ្ចុះបញ្ចូលថាកាតរបស់គាត់ត្រូវម៉ាស៊ីន លេបយកហើយ។ បន្ទាប់មក អតិថិជននិងអ្នកជួយ(ចោរ) ចាកចេញពីម៉ាស៊ីនATM។
បន្ទាប់ពីមើលស្ថានភាពច្បាស់ ហើយ ចោរនោះក៏ត្រលប់មកទាញយកកាតពីអន្ទាក់ក្នុងម៉ាស៊ីនវិញ។ ចោរនោះមិនត្រឹមតែមានកាតទេថែមទាំងមានលេខPIN ដែលអតិថិជននោះអោយដោយមិនដឹងខ្លួនទៀត។ តើយុវវ័យដឹងថាចោរនឹងធ្វើអ្វីបន្ទាប់ទៀតទេ?
អន្ទាក់
អន្ទាក់នោះធ្វើពីហ្វ៊ីលXRAY ព្រោះវាមានពណ៌ខ្មៅស្រដៀងនឹងរូបរាងរបស់ប្រហោងតូចរបស់ Card Reader។
អន្ទាក់ត្រូវបានស៊កចូលក្នុងប្រហោងម៉ាស៊ីនATM។ ការប្រុងប្រយ័ត្នត្រូវទាមទារអោយមានពេលស៊កហ្វ៊ីលចូល។ ផ្នែកខាងចុងហ្វ៊ីលត្រូវបានបត់និងមានបិតកាវដើម្បីអោយជាប់នឹង ផ្ទៃខាងក្នុងនិងក្រៅរបស់ប្រហោង។
ពេលផ្នែកខាងចុងត្រូវបានបិតកាវច្រើននិងដាក់ទៅក្នុងប្រហោង វាស្ទើរតែធ្វើអោយអតិថិជនមិនអាចដឹងបាន។
បន្ទះហ្វ៊ីលស្ដើងទាំងសងខាងរបស់អន្ទាក់ ទប់មិនអោយកាតរបស់អ្នកចេញមកក្រៅទាល់តែប្រតិបត្តិការដកលុយបានធ្វើចប់សព្វគ្រប់។
ពេលអតិថិជនរងគ្រោះចេញទៅបាត់ ចោរដែលដឹងលេខPIN អាចយកអន្ទាក់នោះចេញដោយទាញយកត្រង់ចំណុចបត់ហើយអន្ទាក់នោះនៅជាប់នឹងកាត។
ប្រការគួរធ្វើ
១. ពេលកាតរបស់អ្នកត្រូវបានទាញយកបាត់ អ្នកត្រូវពិនិត្យមើល Card Reader ដើម្បី រកមើលសញ្ញាការរុះរើ។ បើអ្នកឃើញហ្វ៊ីលនៅជាប់ប្រហោងម៉ាស៊ីន អ្នកត្រូវយកកាវចេញហើយយកអន្ទាក់ហ្វ៊ីលនោះចេញមុននឹងយកកាតរបស់ អ្នក។
២. ប្រសិនបើ Card ATM របស់ ខ្លួនមានបញ្ហាជាប់គាំង មិនអាចដកបាននោះ កុំព្យាយាមអោយមនុស្សដទៃជួយអោយសោះត្រូវ រាយការណ៍ទៅធនាគារភ្លាម ដើម្បីធានានូវសុវត្ថិភាពពីការបាត់បង់ទឹកប្រាក់ពី គណនេយ្យរបស់លោកអ្នកដោយប្រការណាមួយ៕
No comments:
Post a Comment