ដើម្បីស្រាយចម្ងល់ប្រិយមិត្ត Sabay បានជួបសម្ភាសន៍ជាមួយលោក ហ៊ី ឌីណារិន្ទ គ្រូបង្វឹកកីឡាកាយវប្បកម្មជម្រើសជាតិ និងជាម្ចាស់ក្លិបហាត់ប្រាណគីងកុង ពីតិចនិកហាត់ដំឡើងសាច់ដុំទ្រូង និងក្បាលពោះ។
លោក ហ៊ី ឌីណារិន្ទ បាន ឲ្យដឹងថា៖ “ចង់ឲ្យសាច់ដុំឡើងមិនមែនផ្អែកតែលើការហ្វឹកហាត់ប៉ុណ្ណោះទេ របបអាហារក៏ជាផ្នែកមួយដ៏សំខាន់ដែលចូលរួមចំណែកផងដែរ។ អ្នកចង់បានសាច់ដុំ មិនគួរញ៉ាំសាច់ពណ៌ក្រហម (សាច់ជ្រូក គោជាដើម) ច្រើនពេកទេ តែត្រូវញ៉ាំបន្លែ ផ្លែឈើ សាច់ពណ៌ស ដូចជា សាច់ត្រី ឬសាច់មាន់ ជាពិសេសកាត់បន្ថយការញ៉ាំបាយ ដែលសម្បូរទៅដោយកាបូហៃដ្រេត (Carbohydrate)”។
ចំពោះអ្នកដែលមិនធ្លាប់ហាត់ សាច់ដុំសោះ គ្រូបង្វឹកខាងលើ បានណែនាំឲ្យហ្វឹកហាត់ ជាមួយឧបករណ៍ហាត់គ្រប់ប្រភេទពី៧ទៅ១០ថ្ងៃសិន ដោយមិនផ្តោតតែលើការហាត់ដំឡើងសាច់ទ្រូង និងពោះភ្លាមនោះទេ។ ការធ្វើបែបនេះ ដើម្បីឲ្យសាច់ដុំស៊ាំ ហើយការហាត់នោះទៀតសោត ក៏មិនត្រូវធ្វើឲ្យលើសកម្លាំងឡើយ ពោលគឺត្រូវប្រមាណកម្លាំងរបស់ខ្លួន ព្រោះប្រសិនបើប្រើប្រាស់សាច់ដុំខ្លាំងពេក វាបណ្ដាលឲ្យអ្នកឈឺខ្លួនលែងចង់ហាត់ទៀត ឬទៅជាគ្រុនផងក៏សឹងមាន។
នៅពេលដែលដឹងថាសាច់ដុំស៊ាំហើយ វាជាពេលដែលអ្នកត្រូវចាប់ផ្ដើម រៀបចំកាលវិភាគសម្រាប់ហាត់។ សម្រាប់សាច់ដុំទ្រូង និងសាច់ដុំពោះ គេត្រូវហាត់ជាមួយឧបករណ៍ជាង២០ប្រភេទដូចគ្នា ហេតុនេះអ្នកគួរហាត់ឆ្លាស់គ្នា មួយថ្ងៃពី៣ទៅ៤ឧបករណ៍ ឲ្យបានទៀងទាត់ចាប់ពី១ម៉ោងទៅ១ម៉ោងកន្លះជារៀងរាល់ថ្ងៃ។ ការហ្វឹកហាត់លើសពី២ម៉ោងក្នុងមួយថ្ងៃ ជាការចំណាយពេលឥតប្រយោជន៍ និងអាចបណ្ដាលឲ្យក្រិនសាច់ដុំទៀតផង។
អតីតកីឡាករកាយវប្បកម្មជម្រើសជាតិរូបនេះ បញ្ជាក់ថាប្រសិនបើ ហ្វឹកហាត់ត្រឹមត្រូវទៅតាមកាលវិភាគ បានត្រឹមមួយខែដំបូង អ្នកហាត់នឹងមានអារម្មណ៍ដឹងថាប្លែក (ឡើងសាច់) ហើយគួរបន្តហាត់រហូតបើមានលទ្ធភាព។
លោក ហ៊ី ឌីណារិន្ទ ធ្លាប់ជាជយលាភីលេខ១ កម្មវិធីប្រកួតកាយវប្បកម្ម Mr.Cambodia នៅឆ្នាំ១៩៩៩ ព្រមទាំងធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសទៀតផង។ សព្វថ្ងៃលោកមានតួនាទីជាគ្រូបង្វឹកកីឡាកាយវប្បកម្មជម្រើសជាតិ និង ជាម្ចាស់ក្លិបហាត់ប្រាណគីងកុង ដែលមានទីតាំងនៅខាងកើតពេទ្យកុមារជាតិ។
ប្រិយមិត្តដែលមានបំណងចង់ដឹងពីតិចនិក ឬចង់ហាត់សាច់ដុំអាចទៅរកលោកគ្រូនៅទីនោះបាន ចំណែកតម្លៃនៃការហ្វឹកហាត់ ត្រឹមតែ១០០០៛ប៉ុណ្ណោះក្នុងមួយពេល៕
ខាងក្រោមនេះជាសកម្មភាពហ្វឹកហាត់ជាមួយឧបករណ៍ ដែលផ្ដល់លទ្ធផលជាងគេ៖
សម្រាប់សាច់ដុំទ្រូង
No comments:
Post a Comment