Wednesday, September 11, 2013

រូបមន្ត​៥​យ៉ាង​ជួយ​អោយ​ស្បែក​ស្អាត​



ស្រី ​គ្រប់រូប​សុទ្ធតែ​មានបំណង​ប្រាថ្នា​ដូច គ្នា គឺ​ធ្វើយ៉ាងណា​ឱ្យ​ស្បែក​របស់​នាង​នៅ​រក្សា បាន​សភាព​ក្មេង​ជាង​វ័យ​ដូចៗ​គ្នា​​ទាំងអស់ ។ ជាងនេះ​ទៅទៀត​ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន​ពោរពេញទៅដោយ​ភាព​តប់ប្រមល់​ធុញថប់​នឹង​​បរិយា​កាស សំបូរ​ទៅដោយ​សារជាតិ​ពុល​ទៀត​នោះ​កាន់តែ បង្ក​គ្រោះថ្នាក់​ដល់​ស្បែក​ថែមទៀត ។​
​ខាង​ក្រោម​នេះ​ជា​រូបមន្ត ៥​យ៉ាង​ដែល​ជះ ឥទ្ធិពល​ដល់​ស្ថានភាព​ស្បែក​ខ្លាំង​បំផុត​ហាម មើលរំលង​ដាច់ខាត ៖
​សកម្មភាព​គេង​ជា​កត្តា​មួយ​មិនគួរ​មើល រំលង ដូច្នេះ​គួរ​ចៀសវាង​ការ​គេង​សង្កត់​ត្រង់ កន្លែង​ណាមួយ​ដែល​អាចធ្វើឱ្យ​លេចចេញ​ស្នាម ជ្រីវជ្រួញ​នៅ​ទីនោះ​បាន ។ ចលនា​ដេក​ដែល ល្អ​បំផុត គឺ​ការ​ដេក​ផ្ញា​រ​តាម​សម្រួល​នោះឯង ។​
​គួរ​ព្យាយាម​ចៀសវាង​ឱ្យបាន​នូវ​កម្តៅថ្ងៃ ចាប់ពី​ម៉ោង​១០​ព្រឹក​រហូតដល់​ម៉ោង​៣​រសៀល ព្រោះ​ជា​អំឡុង​ដែល​កាំរស្មី មាន​កម្រិត​ខ្ពស់ បំផុត ។ ក៏ប៉ុន្តែ​ក្នុងករណី​បើ​មិនអាច​ចៀសវាង បាន​នោះ គួរ​លាប​ក្រែ​ម​ការពារ​កំដៅថ្ងៃ​ដែល មាន​កម្រិត ភ្ស​ធ យ៉ាងហោច ណាស់​ក៏​១៥​ដង ឡើងទៅ​ផងដែរ ដោយ​គួរ​លាប​មុន​ចេញទៅ រង​នឹង​កម្តៅថ្ងៃ​មុន​ពី​១៥-៣០ នាទី ។​
​គួរ​ព្យាយាម​ទទួលទាន​អាហារ​ណា​ដែលមាន ប្រយោជន៍ និង​ទទួលទាន​ឱ្យបាន​គ្រប់​៥ ក្រុម ។ ក្រៅពីនេះ​គួរ​ទទួលទាន​អាហារ​ដែលមាន​វីតាមីន ​ក្នុងនោះ​សំបូរ​ទៅ ដោយសារ សារជាតិ​អង់​ទី​អុក​​ស៊ី​ដេ​ន មានគុណ​សម្បត្តិ​ជួយ ពន្យា​ស្នាម​ជ្រីវជ្រួញ​នៅលើ​ស្បែក ។ ម្យ៉ាងទៀត គួរ​ទទួលទាន​ស្អាត​ក្នុង​មួយថ្ងៃ​ពី​៦-៨​កែវ និង គួរ​ឈប់​ជក់បារី ផឹក​កាហ្វេ ទឹកតែ ឬ​សូម្បី​ភេសជ្ជៈ ដែលមាន​ជាតិ​អាល់កុល​ផងដែរ ។​
​ព្យាយាម​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ព្រោះ ការ​បាន​សម្រាក​ច្រើន គួរ​ផ្សំ​និង​ការហាត់​ប្រាណ រាល់ថ្ងៃ​ទៀត​នោះ វា​ជួយ​ឱ្យ​ចរន្តឈាម​រត់​បានល្អ ស្បែក​ក៏​ទទួលបាន​សារជាតិ អាហារ និង អុក​ស៊ី ហ្សែ​ន​កើនឡើង​ធ្វើ​ឱ្យ​ស្បែក​នៅ​ស្រស់ថ្លា​ក្មេង ជាង​វ័យ ។​
​ព្យាយាម​ធ្វើ​អារម្មណ៍​កុំឱ្យ​ធុញថប់ និង ឧស្សាហ៍​ធ្វើ​សមាធិ​ដើម្បីឱ្យ​ចិត្ត​ស្រស់ស្រាយ ព្រមទាំង​សម្លឹងមើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ ព្រោះ​ភាពស្រស់ថ្លា​ចេញពី​ខាងក្នុង​បែបនេះ វា ក៏​ជួយ​ឱ្យ​ស្ថានភាព​ស្បែក​ខាងក្រៅ​បាន​ភ្លឺរលោង ទៅតាម​នោះដែរ ។​

No comments:

Post a Comment