នៅពេលដែលអ្នកដឹង និងសម្រេចចិត្តថាត្រូវប្រកបរបរអ្វី ហើយអ្នកត្រូវសម្លឹងរកមើលទីផ្សារឬអ្នកប្រើ ប្រាស់ថាតើពួកគេត្រូវការអ្វី?
គ្មានអាជីវកម្មណា ដែលសម្រេចជោគជ័យដោយពុំបានបំពេញសេចក្តីត្រូវការក្នុងទីផ្សារ នោះឡើយ តែមនុស្សជាច្រើនបែរជាភ្លេចរឿងនេះទៅវិញ។ អាជីវករថ្មីៗ តែងជ្រួលជ្រើម តែអំពីគំនិតរបស់ខ្លួន រហូតដល់មើលរំលងចំណុចសំខាន់ផ្សេងៗអស់ ហើយទីបញ្ចប់គេ ត្រូវទទួលបរាជ័យ ដោយសារតែលក់របស់ដែលមនុស្សមិនត្រូវការនេះឯង។
បុរសម្នាក់មានជំនក់ចិត្តក្នុងការច្នៃប្រឌិតផលិតខ្លែងបង្ហោះ ជាខ្លាំង។ គេបានចុះទុនយ៉ាងច្រើន ដើម្បីផលិតខ្លែងដោយស្រមើស្រមៃថា ខ្លួនមុខជាលក់បានច្រើនភ្លូកទឹកភ្លូកដីមិនខាន ប៉ុន្តែបែរ ជាគ្មាននរណាចង់បានទៅវិញ។
មនុស្សមួយចំនួនមានការជឿជាក់លើផលិតផល ឬសេវារបស់ខ្លួនជ្រុលហួសហេតុ ធ្វើឲ្យ ហ៊ានចុះទុនប្រកបអាជីវកម្មដោយមើលរំលងពីគោលដៅដ៏ពិតប្រាកដ ប្រៀបដូចការប្រដាល់ ដូច្នេះ ទោះបីជាអ្នកមានកម្លាំងមាំមួនខំប្រឹងប្រែងឬមានភាពរហ័សរហួន ប៉ុន្តែបើអ្នកពុំមាន បច្ចេកទេសអ្វីទេ នោះអ្នកក៏មិនអាចយកឈ្នះគូប្រកួតបានដែរ។
ការបំពេញ តម្រូវការទីផ្សារ ក៏អាស្រ័យទៅលើពេលវេលាផងដែរ។ ផលិតផលដែលពេញ និយមក្នុងសម័យបច្ចុប្បន្ន អាចនឹងហួសសម័យនាពេលខាងមុខដោយសារតែបច្ចេកវិទ្យាថ្មីៗចូលមកជំនួស។ ហេតុនេះអ្នកគួរសម្លឹងមើលផងដែរថា តើផលិតផលឬសេវារបស់ខ្លួន អាចតបស្នងដល់តម្រូវការទាំងបច្ចុប្បន្ននិងអនាគតដែរឬទេ?
ទីតាំងប្រកបអាជីវកម្មក៏ជារឿងសំខាន់ណាស់ដែរ។ អាជីវកម្មតែមួយអាចទទួលជោគជ័យ ខ្លាំងនៅកន្លែងមួយតែបែរជារលំនៅកន្លែងមួយទៀត។ ការបើកហាងលក់ស៊ុបឆ្នាំងដី អាចនឹងមានដំណើរការល្អ នៅក្នុងតំបន់កម្មករ ឬមនុស្សសាមញ្ញរស់នៅ ប៉ុន្តែអាចនឹងមិនសូវ ល្អក្នុងតំបន់អ្នកមាន ព្រោះពួកសេដ្ឋីគេមិនសូវចូលហាងស៊ុបឆ្នាំងដីនេះទេ។
សូមអ្នកសង្កេតឧទាហរណ៍ពីតម្រូវការដូចខាងក្រោម ៖
១). ក្នុងតំបន់ដែលមានគ្រួសារថ្មីថ្មោង និងក្មេងៗច្រើន
១. លក់ល្បែងក្មេងលេង
២. លក់ខោអាវក្មេង
៣. លក់ម្ហូបអាហារឆ្អិនស្រាប់
៤. បើកសាលាមត្តេយ្យ
២. ក្នុងតំបន់អ្នកមាន
១. លក់របស់បុរាណ
២. លក់វត្ថុអនុស្សាវរីយ៍តម្លៃខ្ពស់
៣. លក់សត្វចិញ្ចឹម
៤. បើកក្លឹបហាត់ប្រាណា
៣. ក្នុងតំបន់សម្បូរជនចាស់ជរា
១. បើកហាងលក់សៀវភៅ
២. បើកហាងលក់អាហារឬថ្នាំបម្រុងសុខភាព
៤. ក្នុងតំបន់អ្នកក្រីក្រ
១. លក់ទំនិញជជុះ
២. បើកកន្លែងជួសជុលម៉ូតូឬរថយន្ត
៣. បើកកន្លែងជួសជុលឧបករណ៍អគ្គិសនីឬវិទ្យុទូរទស្សន៍
អ្នកត្រូវប្រកបអាជីវកម្ម ឲ្យសមស្របទៅតាមតំបន់ដែលខ្លួនដាក់ទីតាំងដោយលើកជាសំណួរថា តើខ្ញុំនឹងលក់នៅទីកន្លែងណា ដើម្បីឲ្យមានអតិថិជនគ្រប់គ្រាន់ល្មមអាចនឹងឈរជើងបាន? សំណួរនេះអាចផ្តល់ជាមូលដ្ឋានគ្រឹះដំបូងៗ ដើម្បីឲ្យអ្នកអាចប្រមូលផ្តុំគំនិត ក្នុងការប្រកប អាជីវកម្មរបស់ខ្លួនបាន។
បន្តទៅនេះ គឺជាសំណួរដែលអ្នកត្រូវសួរខ្លួនឯងដើម្បីពិចារណាមើលឲ្យដឹងថា តើអាជីវកម្ម អ្វីមួយអាចបំពេញតម្រូវការបានដែរឬយ៉ាងណា...
១. តើគូប្រជែងធ្លាប់ដឹងពីតម្រូវការប្រភេទនេះរបស់អតិថិជនឬនៅ?
២. តើអ្នកដឹងហើយឬនៅថា អតិថិជនដែលត្រូវការទំនិញរបស់អ្នក គឺជាមនុស្សប្រភេទណា?
៣. តើអ្នកបានសម្លឹងឃើញទំហំដ៏សមរម្យរបស់ផលិតផលខ្លួនហើយដែរឬនៅ?
៤. តើអ្នកអាចបំពេញតម្រូវការទីផ្សារ បានល្អជាងអ្វីដែលកំពុងតែមានសព្វថ្ងៃដែរឬទេ? ការបំពេញតម្រូវការបច្ចុប្បន្នស្ថិតក្នុងស្ថានភាពអន់ខ្សោយមែនដែរឬទេ ?
៥. តើតម្រូវការនោះកើតមានហើយឬនៅ? ឬមួយវាគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនរបស់ អ្នកប៉ុណ្ណោះ?
៦. តើអ្នកអាចទាញយកផលប្រយោជន៍ពីស្ថិតិផ្សេងៗដែរឬទេ ដូចជាស្ថិតិចំនួនប្រជាជន? ប្រាក់ចំណូលមធ្យម? ផ្លូវគមនាគមន៍?...
ប្រការសំខាន់មួយទៀតដែលអ្នកត្រូវប្រយ័ត្នគឺ ពេលអ្នកកំពុងតែគិតពិចារណានេះ តើមាន អ្នកដទៃគេស្រវាឱកាសមុនហើយដែរឬទេ? បើយ៉ាងហោចណាស់ ការដឹងខ្លួនជាមុន មុននឹងលោតចូល វាល្អជាងការមិនដឹង៕

No comments:
Post a Comment