Thursday, September 12, 2013

គួរស្វែងយល់ពីអ្វីដែលមាននៅក្នុងCV ?



តើ​លោក​អ្នក តែងតែ​ជួបប្រទះ ក្នុង​ការពិបាក​សរសេ​រ ប្រវត្តិរូប​សង្ខេប ឬ​ហៅ​ម្យ៉ាងទៀត ថា​CV ដែរឬទេ​? ដើម្បី​ជា​គន្លឹះ​មួយ​សម្រាប់​ជា​ភាពងាយស្រួល ដល់​លោកអ្នក​ក្នុងការ សរសេរ​ប្រវត្តិរូប ក៏ដូចជា​CV​បាន​​ល្អ​នោះ ពេល​នេះ​ផ​ប​ហ្សូ​នអាស៊ីនិង​លើក​យក​នូវ​គន្លឹះមួយចំនួនក៏ដូចជា​ផ្តល់​ជា​យោបល់​ជូន​ដល់​លោកអ្នក​ផងដែរ​។​

​ប្រវត្តិរូប​សង្ខេប​ឬ​ត្រូវបាន​គេ​ស្គាល់​ជា​ទូទៅ​ថា​CV(CurriculumVitae)​ នោះ​គឺជា​ទម្រង់​នៃ​ឯកសារ​ស្តី​អំពី​ប្រវត្តិ​នៃ​ការសិក្សា​និង​មុខ​ជំនាញ​ របស់​បុគ្គល​ដែល​ជា​ទូទៅ​វា​ត្រូវបាន​រៀបចំឡើង​ដើម្បី​ប្រើប្រាស់​ក្នុង​គោ​ ល​​បំណង ផ្សេងៗ​ជា​ពិសេស​គេ​ប្រើ​វា​ដើម្បី​ដាក់​ពាក្យ​ចូលធ្វើ​ការងារ​។ CV គឺជា​ឯកសារ​ទាក់​ម៉ូយ​សម្រាប់ លោក អ្នក លក់​នូវ​ចំណេះដឹង ជំនាញ សមត្ថភាព គុណសម្បត្តិ និង​បទពិសោធន៍​ឱ្យទៅ​ន​យោជក​ឬ​ថៅ​កែ​។​ ដូច្នេះ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់ លោកអ្នក​ឈាន​ជើង​កាន់តំណែង​ការងារ​ឬ​ការងារ​ដែល​លោកអ្នក​ប្រាថ្នា​។​ហេតុនេះ ​ការ​សសរ​CV​ល្អ ជួយ​ឱ្យ​លោក អ្នក មាន​ឱកាស​ច្រើន​ក្នុង​ការ​ស​ម្រេ​ច​​​​បំណង​នេះ​។ ប៉ុន្តែ​បញ្ហា​ដែល​តែង​ចោទឡើង​នោះ​គឺថា តើ​ធ្វើ​ដូចម្តេច ទើប​យើង​អាច​សរសេរ CV បាន​ល្អ​ទៅ​? ចូរ​ចងចាំ​ថា ន​យោជក ភាគច្រើន​ចំណាយ​ប្រហែល​តែ ៤៥​វិនាទី​ប៉ុណ្ណោះ​ក្នុង​ការមើល​ត្រួសៗ ថា​តើ CV របស់​លោក អ្នក «​ចាប់អារម្មណ៍​ឬ​មិន​ចាប់​អារម្មណ៍​»​។​

​ខាងក្រោម​នេះ គឺ​គន្លឹះ​មួយចំនួន​ដើម្បី​រៀបចំ CV របស់លោក​អ្នក​ឱ្យ​បាន​ជា​ចាប់អារម្មណ៍​ពី​សំណាក់​ន​យោជក ឬ​ថៅកែ​៖
ដំបូង​ត្រូវ​សរសេរ​បញ្ជាក់​ឱ្យ​ច្បាស់ៗ ទៅលើ​ការងារ ឬ​តំណែង​ណាមួយ ដែល​លោក អ្នក​​ចង់​ដាក់​ពាក្យសុំ​ហើយ​បង្ហាញ​ពី​ជំនាញ​របស់​លោក​អ្នក​ដែល​ពាក់ព័ន្ធ​ ទៅនឹង​ការងារ​ទាំងនោះ​។​
ចូរ​សរសេរ​វា​ដោយ​ប្រុងប្រយ័ត្ន​និង​ផ្ចិតផ្ចង់​ក្នុង​កម្រិត​ខ្ពស់​បំផុត​ តាម​តែ​អាច​ធ្វើទៅបាន​ដោយ​រៀប​វា​ឱ្យ​ទៅ​តាម​លំដាប់លំដោយ ងាយស្រួល​អាន និង​មាន​សណ្តាប់ធ្នាប់​។​
•  បន្ទាប់មក ប្រាប់​ព័ត៌មាន​ទាំងឡាយ​ពី​ខ្លួន​យើង តែ​ត្រូវ​សង្ខេប​វា​ឱ្យ​ខ្លី ហើយ​ងាយ​អាន​។​
•  ត្រូវ​ប្រាកដថា រាល់​ព័ត៌មាន​ទាំងឡាយ​ដែល​បាន​បង្ហាញ​ក្នុង CV​សុទ្ធតែ​មាន​ត្រឹមត្រូវ ហើយ​ត្រូវ​ពិនិត្យ​អក្ខរាវិរុទ្ធ​និង​វេយ្យោករណ៍​ឱ្យ​ត្រឹមត្រូវ ពិសេស​គឺ​បើ​លោក អ្នក ប្រាប់ថា លោក​អ្នក​មាន​ជំនាញ​ផ្នែក​ភាសា​នោះ ត្រូវ​សរសេរ​អក្ខរាវិរុទ្ធ​ និង​វេយ្យោករណ៍​ឱ្យបាន​ត្រឹមត្រូវ​ជា​ទីបំផុ​ត​តាម​តែ​អាច​ធ្វើទៅបាន​។​
ចំណុច​ចុងក្រោយ ប្រសិន​បើ​លោក អ្នក សង្កេត​ឃើញ CV ណាមួយ​របស់​លោក អ្នក​តែងតែ​ទទួលបាន​ជោគជ័យ រាល់​ពេល​ដាក់​ពាក្យ​ធ្វើ​ការងារ​នោះ​យក​ល្អ​គួរ​យក​ធ្វើ​វា​ទុកជា​គំរូ សម្រាប់​ប្រើប្រាស់​លើក​ក្រោ​យ​​​ទៀត ផ្ទុយទៅវិញ​ ​ប្រសិនបើ​វា​មិន​ជោគជ័យ​ទេនោះ គួរ​ប្តូរ​វា រហូត​ទាល់តែ​ទទួលបាន​ជោគជ័យ​៕

​ប្រសិន​វា​តែងតែ​ជួយ​បរាជ័យ​នោះ គួរ​សុំ​មើល​គំរូ និង​យោបល់​ពី​អ្នក​ដែល​ជោគជ័យ ដោយ​លោក​អ្នក និយាយថា ប្រសិនបើ​អ្នក ប្រើ​គំរូ​នេះ នៅ​ក្នុង​ទំព័រ​នេះ ជា​ចំណុច​ចាប់ផ្តើម​​អ្នក គឺ​មិន​សូវ​ជា​មើលទៅ​ខុស​ប៉ុន្មាន​នោះ​ទេ​៕ ផ​ប​ហ្សូ​ន​អាស៊ី សង្ឃឹម​ថា​នូវពេល​លោកអ្នក បានទទួល គន្លឹះ​សំខាន់ៗ ក្នុង​ការសរសេរ​ប្រវត្តិ​រូប ឬ​CV ពី​ផ​ប​ហ្សូ​ន អាស៊ី លោកអ្នក​និង​ទទួលបាន​ភាពជោគជ័យ​ក្នុង​ការ​ដាក់​ពាក្យ​ធ្វើ​ការងារ​។​

No comments:

Post a Comment