Wednesday, September 11, 2013

វិធីសាស្រ្ត ក្លាយជាអ្នកជំនួញជោគជ័យ



តើអ្វីទៅជាអ្នកជំនួញ? អ្នកជំនួញគឺ ជាមនុស្សដែលធ្វើមុខជំនួញ មនុស្សដែល ចាត់ទុកខ្លួនឯងថា ជាសហគ្រិនមើលការ ខុសត្រូវខ្លួនឯង ឬជាម្ចាស់មុខជំនួញតូចធំ ដែលប្រឹងប្រែងដើម្បីធ្វើឱ្យសកម្មភាពមុខ ជំនួញខ្លួនឯងដំណើរការទៅយ៉ាងរលូន ។ ខាងក្រោមនេះ គឺជាគន្លឹៈសំខាន់ៗមួយចំនួន ដើម្បីឈានទៅរកភាពជោគជ័យនៅក្នុង មុខជំនួញ +ការរៀនសូត្រ 
ការរៀនសូត្រគឺជាជំហានដ៏សំខាន់មួយក្នុង ការក្លាយខ្លួនជាមនុស្សជោគជ័យនៅក្នុងជំនួញ ។ មុខជំនួញតែងតែមានការវិវឌ្ឍន៍ទៅមុខ ហើយ អ្វីដែលដំណើរការទៅរាល់ថ្ងៃនេះមិនប្រាកដថា អាចដើរបាននៅថ្ងៃស្អែកនោះទេ ។ ហេតុដូច្នេះ ហើយការអប់រំការដឹងពីសកម្មភាពមុខជំនួញ និងឆន្ទៈស្វែងរករបកគំហើញថ្មី មានតួនាទីដ៏ សំខាន់ដើម្បីធ្វើឱ្យមុខជំនួញជោគជ័យជាយូរអង្វែង ។
+ការភ្ជាប់បណ្តាញ 
ការតភ្ជាប់បណ្តាញ គឺជាការដោះដូរបណ្តុំ ព័ត៌មាន ឬសេវាកម្មនៅក្នុងចំណោមបុគ្គល ម្នាក់ៗ ជាក្រុម ឬស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសគឺរក្សាទំនាក់ទំនងផលិតផលសម្រាប់ ការងារ ឬមុខជំនួញ ។ ការតភ្ជាប់បណ្តាញ ទំនាក់ទំនង វានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន នៅក្នុងមុខជំនួញ ហើយអ្នកជំនួញភាគច្រើនគេ ត្រូវការណាស់សេវាកម្មបែបនេះ ។ លោក អីវ៉ាន ខាម៉ៃឃើល ជាស្ថាបនិកឆ្នើមម្នាក់របស់ អាមេរិក និងជាអ្នកបង្កើតគេហទំព័រអនឡាញ EvanCarmichael.com បានមានប្រសាសន៍ ថា មនុស្សជោគជ័យនៅក្នុងមុខជំនួញ គឺជា មនុស្សចេះផ្សាភ្ជាប់បណ្តាញថ្មីជាមួយមនុស្ស ជាច្រើន ពីព្រោះពួកគេយល់ឃើញថា មនុស្ស ដែលស្គាល់គេកាន់តែច្រើន នឹងបង្កើតឱកាស ឱ្យគេកាន់តែច្រើនសម្រាប់មុខជំនួញពួកគេ ។ ការងារនៅមួយកន្លែងសម្រាប់មុខជំនួញ ឬនៅ ផ្ទះ គឺគ្មានផ្តល់ផលល្អនោះទេ សម្រាប់កិច្ចការ ជំនួញរបស់លោកអ្នក

+ការទំនាក់ទំនងល្អ 
ជាទូទៅការទំនាក់ទំនងល្អនិងបូករួមបញ្ចូល ផងដែរ លើកិច្ចការពិភាក្សាលើភាពជោគជ័យ នៃការផ្សាភ្ជាប់ទំនាក់ទំនង គឺដើម្បីធ្វើឱ្យទំនាក់ ទំនងនេះកាន់តែល្អប្រសើរ ។ ប្រសិនបើលោក អ្នកមានជំនាញទាក់ទងដ៏អស្ចារ្យមួយពិសេស គឺចេះបញ្ចោញបញ្ចូលសំឡេង និងប្រើភាសា ផ្អែមល្អែមនោះ គឺមុខជំនួញរបស់លោកអ្នក ប្រាកដជាទទួលបានជោគជ័យ ។ ការសិក្សាពី ស្ទីលនៃទំនាក់ទំនងក៏សំខាន់ផងដែរ នៅក្នុងមុខ ជំនួញព្រមទាំងអភិវឌ្ឍន៍សមត្ថភាព ស្គាល់ស្ទីល ទំនាក់ទំនងរបស់មនុស្ស និងដឹងពីវិធីសាស្ត្រ ទាក់ទងនោះ គឺកាន់តែមានប្រសិទ្ធភាពបំផុត ។ ការយល់ចិត្តក៏ជាចំណែកដ៏សំខាន់មួយផងដែរ នៃការទំនាក់ទំនងល្អនៅក្នុងកិច្ចការជំនួញ ។ ឧទាហរណ៍ពេលទំនាក់ទំនងជាមួយអតិថិជន ប្រសិនបើលោកអ្នកដឹងពីសមត្ថភាព និងស្គាល់ ពីបទពិសោធន៍របស់ពួកគេ វានឹងជួយឱ្យសម្រេច ផលប្រយោជន៍ក្នុងមុខជំនួញរបស់លោកអ្នក ៕


No comments:

Post a Comment