តើគួរប្រើ មធ្យោបាយបែបណា ទើបអតិថិជនស្គាល់ ជឿជាក់ ពេញចិត្ត ទុកចិត្ត លើអាជីវកម្ម ផលិត ផល និងសេវាកម្ម របស់លោកអ្នក ? ហើយមាន ចំនួនច្រើន ?
គេហទំព័រ ជាមធ្យោបាយ ដ៏មានសក្តានុពលមួយ ដែលចំណាយ ថវិកាតិចជាងគេ ប៉ុន្តែទទួលបាន លទ្ធផលខ្ពស់ ជាងគេវិញ ក្នុងការទាក់ទាញ អតិថិជនបានច្រើន ពេលម៉ោងណាក៏បាន ហើយមាន វិសាលភាពផ្តល់ ព័ត៌មានអំពី ផលិតផល សេវាកម្ម និង ព្រឹត្តិការណ៍នានា របស់លោកអ្នកជុំវិញ លោក ដូច្នេះអ្នកវិនិយោគ ឬម្ចាស់អាជីវកម្មនានា គួរគប្បីមានគេហទំព័រ ដែលមានសោភ័ណភាព ស្អាតទាក់ទាញ និងមានគុណភាពខ្ពស់ ។
ឧទាហរណ៍
-លោកអ្នកចង់ ស្វែងរកផលិតផល ណាមួយ ឬ សេវាកម្មណាមួយ ដែលមិនដឹងថាមាននៅទីណា គឺលោកSearch រកក្នុងគេហទំព័រ ។
-លោកអ្នកធ្វើដំណើរ ទៅខេត្ត ហើយចង់រក សណ្ឋាគារស្នាក់នៅ មធ្យោបាយងាយ ស្រួល គឺលោក Search រកក្នុងគេហទំព័រ។
ដូច្នេះសម្រាប់អ្នក ដែលមានគេហទំព័រ គឺជាឱកាសប្រសើរ និងជាការបាត់បង់ អតិថិជនមួយ ផ្នែកធំ សម្រាប់លោកអ្នក ដែលគ្មានគេហទំព័រ ។
សម្រាប់ សេវាកម្មរចនាគេហទំព័រ និងសេវាអម ក្រុមហ៊ុនATMOSPHERE TECHNOLOGY Co.,Ltd. ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នា រវាងខ្មែរ និងបរទេសមានវិស្វករ បច្ចេកទេសខ្មែរ និង បរទេស ជាច្រើននាក់ ធានាផ្តល់ជូនយ៉ាងពេញចិត្ត និងមានគុណភាព ខ្ពស់ដល់លោកអ្នករួមមាន៖
១-សេវាកម្មរចនាគេហទំព័រ(Web design) : ផ្តល់ជូនលោកអ្នកនូវ ការរចនាគេហទំព័រគ្រប់ កម្រិត គ្រប់ប្រភេទ នៃទំហំការងារ ទៅតាមកម្រិតអាជីវកម្ម និងកញ្ចប់ថវិកា ក្នុងតម្លៃសមរម្យ ដោយក្រុម អ្នកជំនាញ បច្ចេកទេស ដែលមានបទពិសាធន៍ ជាច្រើនឆ្នាំ មានជំនាញច្បាស់ លាស់ជាមួយ បច្ចេក វិទ្យា ចុងក្រោយ ទំនើប ទាន់សម័យ ពេញនិយម មានភាពទាក់ទាញ ស្របតាមការរីកចម្រើន នៃ អង្គភាពរបស់លោកអ្នក ។
ក្រៅពីនេះ ATMOSPHERE TECHNOLOGY Co.,Ltd. មានកម្មវិធីកុំព្យូទ័រដែលបានផលិតជោគជ័យ រួចរាល់កន្លងមកទទួលបានការគាំទ្រពេញនិយម និងជឿជាក់ពីក្រុមហ៊ុន រោងចក្រ អង្គការ សមាគម នានាក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ការសរេសរ គេហទំព័រ (Web design)កម្មវិធីគ្រប់គ្រងធនធានមនុស្ស (Human Resources Management System) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រងកន្លែងជួសជុលរថយន្ត (Car Garage System) កម្មវិធីគ្រប់គ្រងវិក័យបត្រ (Billing Management System)កម្មវិធីគ្រប់គ្រងការលក់ និងស្តុកទំនិញ(Point of Sales System) កម្មវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ខារ៉ាអូខេ (Restaurant, Club, Karaoke Management System)កម្មវិធីគ្រប់គ្រងការទំនាក់ទំនងអតិថិជន ( Customer Relation Management System (CRM )កម្មវិធីគ្រប់គ្រងហាងលក់ទូរស័ព្ទដៃ (Phone Shop Management System) និងកម្មវិធីដទៃ ទៀត តាមតម្រូវការរបស់លោកអ្នក។
No comments:
Post a Comment