បិតា​ ស្ថាបនិក​របស់​សហរដ្ឋ​អាមេរិក​​លោក Benjamin Franklin ​ធ្លាប់​បាន​និយាយ​ថា ​”ត្រូវ​​សរសេរ​អ្វី​ដែល​មាន​តម្លៃ​សម្រាប់​ការ​អាន ​ឬ​ធ្វើ​អ្វី​ដែល​មាន​តម្លៃ​សម្រាប់​ឲ្យ​គេ​យក​ទៅ​សរសេរ”។ ​ដោយ​ឡែក​ សហគ្រិន​ទាំង​ ៩ រូប​ដែល​ Sabay ​នឹង​លើក​យក​មក​បង្ហាញ​នៅ​ពេល​នេះ​គឺ​ មិន​​ត្រឹម​តែ​​ធ្វើ​តាម​​ផ្នែក​មួយ​នៃ​​សម្តី​ខាង​លើ​នោះ​ទេ ​តែ​ពួក​គេ​បាន​​​អនុវត្ត​តាម​ទាំង​ពីរ​តែ​ម្ដង​ ​ពោល​គឺ​យក​បទ​ពិសោធន៍​ជោគជ័យ​ក្នុង​មុខ​ជំនួញ មក​ចងក្រង​ជា​សៀវភៅ។​ ចង់​ដឹង​ថា​​សហគ្រិន​ទាំង​ ៩​ នាក់​ជា​នរណា​ខ្លះ សូម​មើល​រូបភាព ​និង​ព័ត៌មាន​លម្អិត​ខាង​ក្រោម។
លោក​ Richard Branson ស្ថាបនិក​ក្រុមហ៊ុន Virgin Records, Virgin Mobile និង Virgin Airlines;
សៀវភៅ៖
Losing My Virginity (Crown Business, 2011)
លោក​ Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft; សៀវភៅ៖ Business @ The Speed of Thought (1999)
លោកស្រី Jessica Livingston សហ​ស្ថាបនិក​ក្រុមហ៊ុន Y Combination សៀវភៅ៖ Founders at Work (2008)
លោក​ Guy Gawasaki ស្ថាបនិក​ក្រុមហ៊ុន Garage Technology Ventures សៀវភៅ៖ Enchantment (2011)
ស្ថាបនិក​ ​និង​នាយក​ប្រតិបត្តិ​ ក្រុមហ៊ុន Magnon Solutionsសៀវភៅ៖ The Street to the Highway (2012)
លោក Donald J. Trump ប្រធាន​ ​និង​​នាយក​​ ក្រុមហ៊ុន The Trump Organization,
ស្ថាបនិក
Trump Entertainment Resort;សៀវភៅ៖ Midas Touch (2011)
លោក Kris Jones ស្ថាបនិក ​និង​អតីត​ប្រធាន​ ក្រុមហ៊ុន Pepperjam ;
សៀវភៅ៖ Search Engine Optimization (2010)
លោកស្រី Mary-Kate និង Ashley Olsen ម្ចាស់​​ ក្រុមហ៊ុន Fashion ជា​ច្រើន​ដូចជា The Row,
Elizabeth & James
និង Olsenboye ;សៀវភៅ៖ Influence (2008)
លោក​ Peter Thiel ស្ថាបនិក Paypal និង​​ជា​អ្នក​វិនិយោគ Facebook ដំបូង​គេ ;សៀវភៅ៖ The Blueprint (2012)