Samsung Group គឺជាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៨ ដោយស្ថាបនិក Lee Byung-Chull។ ក្រុមហ៊ុនសាជីវកម្មនេះ មានចំណុះទៅដោយក្រុមហ៊ុនធំៗជាច្រើន ដែលប្រតិបត្តិការនៅពាសពេញពិភពលោក។
ក្រុមហ៊ុនចំណុះសាជីវកម្ម
ក្រុមហ៊ុន Samsung បណ្ដុំដោយក្រុមហ៊ុនធំៗជាសាខារបស់ខ្លួនជាច្រើនដូច៖
-Samsung Electronic: ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតក្នុងពិភពលោកផ្នែកខាងលក់ផលិតផលអេឡិចត្រូនិកបង្កើតឡើងនៅឆ្នាំ១៩៦៩ដូចជាផលិតផល៖
-Samsung Engeering: ក្រុមហ៊ុនសំណង់ចំណាត់ថ្នាក់៣៧លើពិភពលោកបង្កើតឡើងនៅឆ្នាំ១៩៧០ ដែលកំពុងប្រតិបត្តិការនៅប្រទេសជាង៣០ ដូចជានៅតំបន់មជ្ឈិមបូព៌ា ឥណ្ឌា អាស៊ីអាគ្នេយ៍និងម៉ិកស៊ីកូជាដើម។
-Samsung Heavy Industries: ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនផលិតកប៉ាល់ធំជាងគេលំដាប់លេខពីរលើពិភពលោក បង្កើតក្នុងឆ្នាំ១៩៧៤។
-Samsung Everland: ជាឧទ្យានធំជាងគេបំផុតនៅកូរ៉េ និងជាប់ចំណាត់ថ្នាក់លេខដប់ទូទាំងពិភពលោក។
-Samsung C&T: ចំណាត់ថ្នាក់៧២លើពិភពលោកផ្នែកខាងពាណិជ្ជកម្ម និងវិនិយោគ ហើយបច្ចុប្បន្នបានបញ្ចូល Samsung Construction និង Samsung Engeering តែមួយ ព្រមទាំងមានផ្នែកជាច្រើនទៀត។
ទីតាំង
ក្រុមហ៊ុនពហុជាតិសាសន៍មួយនេះ មានទីស្នាក់ការធំស្ថិតនៅ Samsung Town ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ប្រវត្តិ
នៅឆ្នាំ១៩៣៨ លោក Lee Byung-Chull មានដីស្រែជាច្រើនក្នុងតំបន់ Uiryeong។ ក្រោយមក លោកបានផ្លាស់ប្ដូរទីលំនៅទៅកាន់តំបន់ Daegu ហើយបានបង្កើត ក្រុមហ៊ុនពាណិជ្ជកម្មតូចមួយមានបុគ្គលិកត្រឹមតែ៤០នាក់ ដែលគាត់បានដាក់ឈ្មោះឲ្យថា Samsung Sanghoe ។ ក្រុមហ៊ុននេះ ដំបូងឡើងជាក្រុមហ៊ុនលក់នំ និងម្ហូបអាហារ។
បន្ទាប់ពីសង្គ្រាមបានបញ្ចប់នៅឆ្នាំ១៩៥៤ គាត់បានបង្កើតក្រុមហ៊ុន Cheil Mojik ផលិតសាច់ក្រណាត់ធ្វើពីរោមសត្វ ដែលមានរោងចក្រស្ថិតក្នុងតំបន់ Chimsan-dog ក្រុង Daegu។
រហូតមកដល់ចុងទសវត្សរ៍ឆ្នាំ១៩៦០ Samsung ចាប់ផ្ដើមចូលប្រលូកក្នុង វិស័យឧស្សាហកម្មអេឡិចត្រូនិក ជាក់ស្ដែង ក្រុមហ៊ុនបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនសាខាតូចៗជាច្រើនដូចជា Samsung Electronics Devices Co., Samsung Electro-Mechanics Co., Samsung Corning Co., និងSamsung Semiconductor &Telecommunications Co.។ ផលិតផលអេឡិចត្រូនិកដំបូង របស់ក្រុមហ៊ុន Samsung គឺទូរទស្សន៍សខ្មៅ ដែលបានផលិតនៅចុងទសវត្សរ៍ឆ្នាំ១៩៦០។
មកដល់ឆ្នាំ១៩៨០ Samsung បានទិញយកក្រុមហ៊ុន Hanguk Jeonja Tongsin។ ការទិញក្រុមហ៊ុនថ្មីនេះ ជាការវិនិយោគថ្មីមួយទៀតក្នុងវិស័យទូរគមនាគមន៍។ ផលិតផលទូរគមនាគមន៍ដំបូង របស់ក្រុមហ៊ុន Samsung គឺ Switchboards ហើយក្រោយមក ក្រុមហ៊ុននេះ បានអភិវឌ្ឍបន្ថែមរហូតបានប្រែក្លាយប្រព័ន្ធផលិតទូរស័ព្ទ និងម៉ាស៊ីន Fax ជាមជ្ឈមណ្ឌលយ៉ាងសំខាន់នៃប្រព័ន្ធផលិតកម្មរបស់ក្រុមហ៊ុន។
ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៨០រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្រុមហ៊ុនផលិតទូរស័ព្ទធំជាងគេរបស់កូរ៉េមួយនេះ បានចំណាយលុយជាច្រើនវិនិយោគលើ ការស្រាវជ្រាវនិងអភិវឌ្ឍ ដែលការអភិវឌ្ឍន៍ផ្នែកនេះ បានជំរុញឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុននាំមុខគេក្នុង ឧស្សាហកម្មអេឡិចត្រូនិក។
នៅឆ្នាំ១៩៨២ Samsung បានពង្រីករោងចក្រផលិតទូរទស្សន៍ទៅកាន់ប្រទេសជាច្រើន ដូចជា ព័រទុយហ្គាល់ (១៩៨២), អាមេរិក (១៩៨៤), តូក្យូ (១៩៨៥), ចក្រភពអង់គ្លេស (១៩៨៧) ។ នៅឆ្នាំ ១៩៩៦ Samsung បានក្លាយជាក្រុមហ៊ុនវិនិយោគបរទេសធំជាងគេនៅអាមេរិក ។
ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០ Samsung ចាប់ផ្ដើមពង្រីកសក្ដានុពលសាជីវកម្មអន្តរជាតិរបស់ខ្លួនជាហូរហែ។ ក្នុងពេលជាមួយគ្នានេះដែរ Samsung ទទួលបានជោគជ័យយ៉ាងសម្បើមក្នុងវិស័យសំណង់ ជាក់ស្ដែង ក្រុមហ៊ុននេះត្រូវបានផ្ដល់ការយល់ព្រមលើការចុះកុងត្រាគម្រោង សាងសង់អគារខ្ពស់ៗជាងច្រើនដូចជា អាគារភ្លោះ Petronas Towers មានកម្ពស់ ខ្ពស់លំដាប់ទីបីលើពិភពលោក , Taipei 101 មានកម្ពស់ខ្ពស់លំដាប់លេខពីរលើពិភពលោក និងអគារខ្ពស់ជាងគេបំផុត លើពិភពលោកគឺ Burj Khalifa នៅអារ៉ាបរួម ។
នៅឆ្នាំ១៩៩៣ លោក Lee Kun-hee ប្រធានក្រុមហ៊ុន Samsung Electronics
បានលក់ក្រុមហ៊ុនសាខាតូចៗចំនួន១០
ហើយបានងាកមកផ្ដោតលើប្រតិបត្តិការបីសំខាន់ៗគឺ វិស័យអេឡិចត្រូនិក វិស្វកម្ម និងគីមី ។
ឆ្នាំ១៩៩៦ Samsung Group បានទិញយកមូលនិធិសាកលវិទ្យាល័យ Sungkyunkwan។ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧ ក្រុមហ៊ុននេះ ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនមានស្ថានភាពហិរញ្ញវត្ថុល្អ ប្រសើរជាងគេ បើប្រៀបធៀបជាមួយក្រុមហ៊ុនផ្សេងទៀត។ ទោះបីគេចាត់ទុកក្រុមហ៊ុននេះមានស្ថានភាពហិរញ្ញវត្ថុរឹងមាំយ៉ាង នេះក៏ដោយ បើតាមភាពជាក់ស្ដែង ក្រោយវិបត្តិសេដ្ឋកិច្ចអាស៊ី ក្រុមហ៊ុន Samsung មិនសូវជារឹងមាំប៉ុន្មាននោះទេ ពីព្រោះក្រុមហ៊ុននេះបានលក់ក្រុមហ៊ុន Samsung Motor ទៅឲ្យក្រុមហ៊ុន Renault ដោយសារតែ Samsung Motor ខាតបង់ច្រើនពេក។ ការលក់ក្រុមហ៊ុននេះ មិនមែនលក់ភាគហ៊ុនទាំងអស់នោះទេ គឺក្រុមហ៊ុននៅមានចំណែកខ្លះដែរ។
Samsung បានបង្កើតឧស្សាហកម្មអវកាសកូរ៉េ (KAI) ក្នុងឆ្នាំ១៩៩៩ ដែលជាការបញ្ចូលគ្នាក្រុមហ៊ុនក្នុងស្រុកបីគឺ Daewoo Heavy Industries, Hyundai Space និង Aircraft Company។ រហូតមកដល់ពេលនេះ ក្នុងវិស័យអវកាស Samsung នៅដើរតួជាអ្នកផលិតម៉ាស៊ីន និងបំពង់ប្រេងអវកាសយាន។
កាន់តែពិសេសទៅទៀតនោះ នៅឆ្នាំ១៩៩២ Samsung បានក្លាយជា ក្រុមហ៊ុនផលិត Chip អង្គចងចាំធំជាងគេបំផុតលើពិភពលោក និងបានក្លាយជាក្រុមហ៊ុនផលិត Chip ធំជាងគេបន្ទាប់ពីក្រុមហ៊ុន Intel។
ក្នុងឧស្សាហកម្មអេក្រង់ឯណោះវិញ នៅក្នុងឆ្នាំ១៩៩៥ Samsung បានចាប់ផ្ដើមផលិតអេក្រង់ប្រភេទ LCD (ធ្វើពីកញ្ចក់គ្រីស្តាល់ថ្លា) ជាលើកដំបូង។ ដប់ឆ្នាំក្រោយមក ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនផលិត LCD ធំជាងគេនៅលើពិភពលោក ។
ឆ្នាំ២០១០នេះ ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនលក់ទូរស័ព្ទច្រើនជាងគេបំផុតលំដាប់ លេខពីរបន្ទាប់ពីក្រុមហ៊ុន Nokia។
ចំណូលនិងបុគ្គលិក
គិតត្រឹមឆ្នាំ២០០៩ Samsung មានចំណូលសរុប ១៧២.៥ពាន់លានដុល្លារ ចំណូលសុទ្ធ១៣.៨ពាន់លានដុល្លារ ទ្រព្យសកម្ម ២៩៤.៥ពាន់លានដុល្លារ។ ចំណែកបុគ្គលិកមានចំនួន ២៧៦ ពាន់នាក់នៅជុំវិញពិភពលោក។
មនុស្សធម៌
មិនមែនគិតតែផលចំណេញមួយមុខប៉ុណ្ណោះទេ ក្រុមហ៊ុននេះបានរួមចំណែកជាច្រើនជួយសង្គមកូរ៉េ ជាក់ស្ដែង ក្រុមហ៊ុននេះបង្កើត មជ្ឈមណ្ឌលឱសថសាស្ត្រ (Samsung Medical Cetre) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ទទួលបានជំនួយពីក្រុមហ៊ុន Samsung ប្រមាណ១០០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ទ្រទ្រង់ចំណាយប្រតិបត្តិការ។
មជ្ឈមណ្ឌលនេះ មានប្រាំផ្នែកធំៗគឺ មន្ទីរពេទ្យក្រុងសេអ៊ូល Samsung (Samsung Seoul Hospital), មន្ទីរពេទ្យ Kangbook Samsung, មន្ទីរពេទ្យ Changwon, មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺមហារីក Samsung និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រស្រាវជ្រាវពីជីវិត ។
និមិត្តសញ្ញាក្រុមហ៊ុន
ក្រុមហ៊ុនចំណុះសាជីវកម្ម
ក្រុមហ៊ុន Samsung បណ្ដុំដោយក្រុមហ៊ុនធំៗជាសាខារបស់ខ្លួនជាច្រើនដូច៖
-Samsung Electronic: ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតក្នុងពិភពលោកផ្នែកខាងលក់ផលិតផលអេឡិចត្រូនិកបង្កើតឡើងនៅឆ្នាំ១៩៦៩ដូចជាផលិតផល៖
- សេម៊ីកុងឌុចទ័រ: ផលិត DRAM, SDRAM, Hard Drives, Digital Display: LCD&OLED, Flash Memory
- គ្រឿងអេឡិចត្រូនិក: DVD players, Blu-ray players, Home cinema systmes, Set-top boxes និងProjector
- ទូរទស្សន៍: ប្រភេទ3DនិងSmart TVs
- ទូរស័ព្ទនិងTablet
- កុំព្យូទ័រ
-Samsung Engeering: ក្រុមហ៊ុនសំណង់ចំណាត់ថ្នាក់៣៧លើពិភពលោកបង្កើតឡើងនៅឆ្នាំ១៩៧០ ដែលកំពុងប្រតិបត្តិការនៅប្រទេសជាង៣០ ដូចជានៅតំបន់មជ្ឈិមបូព៌ា ឥណ្ឌា អាស៊ីអាគ្នេយ៍និងម៉ិកស៊ីកូជាដើម។
-Samsung Heavy Industries: ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនផលិតកប៉ាល់ធំជាងគេលំដាប់លេខពីរលើពិភពលោក បង្កើតក្នុងឆ្នាំ១៩៧៤។
-Samsung Everland: ជាឧទ្យានធំជាងគេបំផុតនៅកូរ៉េ និងជាប់ចំណាត់ថ្នាក់លេខដប់ទូទាំងពិភពលោក។
-Samsung C&T: ចំណាត់ថ្នាក់៧២លើពិភពលោកផ្នែកខាងពាណិជ្ជកម្ម និងវិនិយោគ ហើយបច្ចុប្បន្នបានបញ្ចូល Samsung Construction និង Samsung Engeering តែមួយ ព្រមទាំងមានផ្នែកជាច្រើនទៀត។
ទីតាំង
ក្រុមហ៊ុនពហុជាតិសាសន៍មួយនេះ មានទីស្នាក់ការធំស្ថិតនៅ Samsung Town ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
នៅឆ្នាំ១៩៣៨ លោក Lee Byung-Chull មានដីស្រែជាច្រើនក្នុងតំបន់ Uiryeong។ ក្រោយមក លោកបានផ្លាស់ប្ដូរទីលំនៅទៅកាន់តំបន់ Daegu ហើយបានបង្កើត ក្រុមហ៊ុនពាណិជ្ជកម្មតូចមួយមានបុគ្គលិកត្រឹមតែ៤០នាក់ ដែលគាត់បានដាក់ឈ្មោះឲ្យថា Samsung Sanghoe ។ ក្រុមហ៊ុននេះ ដំបូងឡើងជាក្រុមហ៊ុនលក់នំ និងម្ហូបអាហារ។
បន្ទាប់ពីសង្គ្រាមបានបញ្ចប់នៅឆ្នាំ១៩៥៤ គាត់បានបង្កើតក្រុមហ៊ុន Cheil Mojik ផលិតសាច់ក្រណាត់ធ្វើពីរោមសត្វ ដែលមានរោងចក្រស្ថិតក្នុងតំបន់ Chimsan-dog ក្រុង Daegu។
អគារ Samsung Sanghoe ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០
ចាប់តាំងពីពេលនោះហើយ លោក Lee Byung-Chull
ចាប់ផ្ដើមពង្រីកពាណិជ្ជកម្មរបស់ខ្លួនជាច្រើនផ្នែក
ហើយគាត់មានបំណងចង់ប្រែក្លាយក្រុមហ៊ុន Samsung ជាក្រុមហ៊ុននាំមុខគេនៅក្នុងប្រទេសនិងក្នុងពិភពលោក ។ បន្ទាប់ពីនោះ Samsung បានងារមកចាប់អារម្មណ៍លើវិស័យធានារ៉ាប់រង មូលបត្រនិងវិស័យជាច្រើនទៀត។ កាន់តែពិសេសជាងនេះ លោក Lee បានយកចិត្តទុកដាក់ខ្ពស់លើវិស័យឧស្សាហកម្ម ដែលគាត់រំពឹងទុកថានឹងមានសន្ទុះខ្លាំងបន្ទាប់ពីសង្គ្រាមបានបញ្ចប់។រហូតមកដល់ចុងទសវត្សរ៍ឆ្នាំ១៩៦០ Samsung ចាប់ផ្ដើមចូលប្រលូកក្នុង វិស័យឧស្សាហកម្មអេឡិចត្រូនិក ជាក់ស្ដែង ក្រុមហ៊ុនបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនសាខាតូចៗជាច្រើនដូចជា Samsung Electronics Devices Co., Samsung Electro-Mechanics Co., Samsung Corning Co., និងSamsung Semiconductor &Telecommunications Co.។ ផលិតផលអេឡិចត្រូនិកដំបូង របស់ក្រុមហ៊ុន Samsung គឺទូរទស្សន៍សខ្មៅ ដែលបានផលិតនៅចុងទសវត្សរ៍ឆ្នាំ១៩៦០។
មកដល់ឆ្នាំ១៩៨០ Samsung បានទិញយកក្រុមហ៊ុន Hanguk Jeonja Tongsin។ ការទិញក្រុមហ៊ុនថ្មីនេះ ជាការវិនិយោគថ្មីមួយទៀតក្នុងវិស័យទូរគមនាគមន៍។ ផលិតផលទូរគមនាគមន៍ដំបូង របស់ក្រុមហ៊ុន Samsung គឺ Switchboards ហើយក្រោយមក ក្រុមហ៊ុននេះ បានអភិវឌ្ឍបន្ថែមរហូតបានប្រែក្លាយប្រព័ន្ធផលិតទូរស័ព្ទ និងម៉ាស៊ីន Fax ជាមជ្ឈមណ្ឌលយ៉ាងសំខាន់នៃប្រព័ន្ធផលិតកម្មរបស់ក្រុមហ៊ុន។
ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៨០រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្រុមហ៊ុនផលិតទូរស័ព្ទធំជាងគេរបស់កូរ៉េមួយនេះ បានចំណាយលុយជាច្រើនវិនិយោគលើ ការស្រាវជ្រាវនិងអភិវឌ្ឍ ដែលការអភិវឌ្ឍន៍ផ្នែកនេះ បានជំរុញឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុននាំមុខគេក្នុង ឧស្សាហកម្មអេឡិចត្រូនិក។
នៅឆ្នាំ១៩៨២ Samsung បានពង្រីករោងចក្រផលិតទូរទស្សន៍ទៅកាន់ប្រទេសជាច្រើន ដូចជា ព័រទុយហ្គាល់ (១៩៨២), អាមេរិក (១៩៨៤), តូក្យូ (១៩៨៥), ចក្រភពអង់គ្លេស (១៩៨៧) ។ នៅឆ្នាំ ១៩៩៦ Samsung បានក្លាយជាក្រុមហ៊ុនវិនិយោគបរទេសធំជាងគេនៅអាមេរិក ។
ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០ Samsung ចាប់ផ្ដើមពង្រីកសក្ដានុពលសាជីវកម្មអន្តរជាតិរបស់ខ្លួនជាហូរហែ។ ក្នុងពេលជាមួយគ្នានេះដែរ Samsung ទទួលបានជោគជ័យយ៉ាងសម្បើមក្នុងវិស័យសំណង់ ជាក់ស្ដែង ក្រុមហ៊ុននេះត្រូវបានផ្ដល់ការយល់ព្រមលើការចុះកុងត្រាគម្រោង សាងសង់អគារខ្ពស់ៗជាងច្រើនដូចជា អាគារភ្លោះ Petronas Towers មានកម្ពស់ ខ្ពស់លំដាប់ទីបីលើពិភពលោក , Taipei 101 មានកម្ពស់ខ្ពស់លំដាប់លេខពីរលើពិភពលោក និងអគារខ្ពស់ជាងគេបំផុត លើពិភពលោកគឺ Burj Khalifa នៅអារ៉ាបរួម ។
ឆ្នាំ១៩៩៦ Samsung Group បានទិញយកមូលនិធិសាកលវិទ្យាល័យ Sungkyunkwan។ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧ ក្រុមហ៊ុននេះ ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនមានស្ថានភាពហិរញ្ញវត្ថុល្អ ប្រសើរជាងគេ បើប្រៀបធៀបជាមួយក្រុមហ៊ុនផ្សេងទៀត។ ទោះបីគេចាត់ទុកក្រុមហ៊ុននេះមានស្ថានភាពហិរញ្ញវត្ថុរឹងមាំយ៉ាង នេះក៏ដោយ បើតាមភាពជាក់ស្ដែង ក្រោយវិបត្តិសេដ្ឋកិច្ចអាស៊ី ក្រុមហ៊ុន Samsung មិនសូវជារឹងមាំប៉ុន្មាននោះទេ ពីព្រោះក្រុមហ៊ុននេះបានលក់ក្រុមហ៊ុន Samsung Motor ទៅឲ្យក្រុមហ៊ុន Renault ដោយសារតែ Samsung Motor ខាតបង់ច្រើនពេក។ ការលក់ក្រុមហ៊ុននេះ មិនមែនលក់ភាគហ៊ុនទាំងអស់នោះទេ គឺក្រុមហ៊ុននៅមានចំណែកខ្លះដែរ។
Samsung បានបង្កើតឧស្សាហកម្មអវកាសកូរ៉េ (KAI) ក្នុងឆ្នាំ១៩៩៩ ដែលជាការបញ្ចូលគ្នាក្រុមហ៊ុនក្នុងស្រុកបីគឺ Daewoo Heavy Industries, Hyundai Space និង Aircraft Company។ រហូតមកដល់ពេលនេះ ក្នុងវិស័យអវកាស Samsung នៅដើរតួជាអ្នកផលិតម៉ាស៊ីន និងបំពង់ប្រេងអវកាសយាន។
កាន់តែពិសេសទៅទៀតនោះ នៅឆ្នាំ១៩៩២ Samsung បានក្លាយជា ក្រុមហ៊ុនផលិត Chip អង្គចងចាំធំជាងគេបំផុតលើពិភពលោក និងបានក្លាយជាក្រុមហ៊ុនផលិត Chip ធំជាងគេបន្ទាប់ពីក្រុមហ៊ុន Intel។
ក្នុងឧស្សាហកម្មអេក្រង់ឯណោះវិញ នៅក្នុងឆ្នាំ១៩៩៥ Samsung បានចាប់ផ្ដើមផលិតអេក្រង់ប្រភេទ LCD (ធ្វើពីកញ្ចក់គ្រីស្តាល់ថ្លា) ជាលើកដំបូង។ ដប់ឆ្នាំក្រោយមក ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនផលិត LCD ធំជាងគេនៅលើពិភពលោក ។
ឆ្នាំ២០១០នេះ ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនលក់ទូរស័ព្ទច្រើនជាងគេបំផុតលំដាប់ លេខពីរបន្ទាប់ពីក្រុមហ៊ុន Nokia។
ចំណូលនិងបុគ្គលិក
គិតត្រឹមឆ្នាំ២០០៩ Samsung មានចំណូលសរុប ១៧២.៥ពាន់លានដុល្លារ ចំណូលសុទ្ធ១៣.៨ពាន់លានដុល្លារ ទ្រព្យសកម្ម ២៩៤.៥ពាន់លានដុល្លារ។ ចំណែកបុគ្គលិកមានចំនួន ២៧៦ ពាន់នាក់នៅជុំវិញពិភពលោក។
មនុស្សធម៌
មិនមែនគិតតែផលចំណេញមួយមុខប៉ុណ្ណោះទេ ក្រុមហ៊ុននេះបានរួមចំណែកជាច្រើនជួយសង្គមកូរ៉េ ជាក់ស្ដែង ក្រុមហ៊ុននេះបង្កើត មជ្ឈមណ្ឌលឱសថសាស្ត្រ (Samsung Medical Cetre) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ទទួលបានជំនួយពីក្រុមហ៊ុន Samsung ប្រមាណ១០០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ទ្រទ្រង់ចំណាយប្រតិបត្តិការ។
មជ្ឈមណ្ឌលនេះ មានប្រាំផ្នែកធំៗគឺ មន្ទីរពេទ្យក្រុងសេអ៊ូល Samsung (Samsung Seoul Hospital), មន្ទីរពេទ្យ Kangbook Samsung, មន្ទីរពេទ្យ Changwon, មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺមហារីក Samsung និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រស្រាវជ្រាវពីជីវិត ។
និមិត្តសញ្ញាក្រុមហ៊ុន
No comments:
Post a Comment